មិនស្ងាត់ទេ! ភិន សុដាលីស ស្រាប់តែពោលសម្ដីនេះឡើង ស្របពេលឪពុកកំពុងជួបបញ្ហាធំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនបានជ្រាបហើយថា កាលពីមួយរយៈពេលកន្លងទៅនេះ ផ្ទុះរឿងកក្រើកពេញសង្គមសិល្បៈខ្មែរ បន្ទាប់ពីលោក សុខ រ៉ាស៊ី ដាក់ពាក្យបណ្ដឹងទៅ​កាន់អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត​បវរកញ្ញា Miss Grand Cambodia លោក អ៊ិន សុភិន ជុំវិញរឿងបំណុល ដែលលោកបានជំពាក់ ១ ឆ្នាំហើយពុំទាន់ឃើញសង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងនេះ នៅតែក្ដៅគគុកនៅឡើយ ខណៈដែលលោក សុខ រ៉ាស៊ី បានសម្រេចទៅកាន់តុលាការ កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២១ នេះ ជាមួយនឹង​ការ​រៀប​សុំ​ណុំ​​​ឯកសារផ្សេងៗសម្រាប់ដាក់ពាក្យបណ្ដឹង ដើម្បីឱ្យតុលាការធ្វើការដោះស្រាយ និង រកយុត្តិធម៌ឱ្យលោក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកក្រឡេកមើលទៅ តារាសម្ដែងស្រី ភិន សុដាលីស ដែលជាកូនស្រីបង្កើតរបស់លោក អ៊ិន សុភិន វិញ ថ្មីៗនេះ ខណៈពេលដែលឪពុកកំពុងតែជួបបញ្ហា​បែប​នេះ ​ក៏បានឃើញរូបនាងធ្វើការបញ្ចេញសារមួយលើគណនីហ្វេសប៊ុករបស់ខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ដកស្រង់អត្ថបទដើមរបស់ព្រះតេជព្រះគុណ លោកគ្រូ គូ សុភាព ដែលពាក្យពេចន៍មានអន្ថន័យ ហាក់ដូចចង់លើកទឹកចិត្តខ្លួនឯងឱ្យដើរទៅមុខប្រឈមជាមួយនឹងបញ្ហាទាំងឡាយ ដែលកំពុងកើតឡើងចំពោះ​គ្រួសាររ​ប​ស់​នាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ តារាស្រីរូបនេះ បានសរសេរបែបនេះថា «កុំបណ្តោយឱ្យបរាជ័យក្នុងរឿងមួយ ទាញជីវិតអ្នកទាំងមូលឱ្យបរាជ័យដែរឡើយ ។ ភ្លៀងគង់រាំងវិញ យប់គង់មា​ន​ថ្ងៃរះ​វិញ ជីវិតនឹងប្រសើរបន្តិចម្តងៗ បើអ្នកនៅមានក្ដីសង្ឃឹម មានសេចក្តីអត់ធន់ មានការតស៊ូ, អត្ថបទៈ លោកគ្រូ គូ សុភាព»៕

Leave a Reply