នារីៗបានប្ដីល្អត្រឹមមានសំណាង តែបើបានម៉ែក្មេកពេញចិត្តទៀត ទើបហៅថាមហាសំណាង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស​ស្រី​គ្រប់រូប​តែងតែ​ស្រមៃ​ចង់បាន​ស្វាមី​ដែលមាន​រូបរាង​ស្អាត សង្ហា ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ និង មានត្រកូល​គ្រួសារ​ល្អ ហើយ​លើសពី​រូបសម្បត្តិ​ផ្នែក​ខាងក្រៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេ​ក៏​ប្រាថ្នា​ចង់បាន​ស្វាមី​ដែលមាន​អត្ដ​ចរិតល្អ ចេះ​ស្រឡាញ់​ថ្នាក់ថ្នម​ប្រពន្ធ យកចិត្តទុកដាក់​ចំពោះ​ក្រុមគ្រួសារ ចិត្ត​មួយ​ថ្លើម​មួយ និង ចេះ​គោរព​ផ្ដល់​តម្លៃ​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ខ្ពស់ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​ដែល​រកបាន​ស្វាមី​គ្រប់ប្រការ មាន​ទាំង​រូបសម្បត្តិ ទ្រព្យសម្បត្តិ និង ចរិយា​សម្បត្តិ ត្រូវបាន​សាច់ញាតិ​ភូមិ​ផង​ចាត់ទុកជា​មនុស្ស​ស្រី​ដែលមាន​សំណាង​មួយរូប ប៉ុន្ដែ​នេះ​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ មនុស្ស​ស្រី​ដែលមាន​សំណាង​ពិតប្រាកដ ទាល់​តែមាន​ម្ដាយក្មេក​ស្រឡាញ់​ពេញចិត្ត​ទៀត​ទើប​គេ​ចាត់ទុកជា​នារី​មហា​សំណាង ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បច្ចុប្បន្ន​មនុស្ស​ភាគច្រើន​មើលរំលង​ចំណុច​មួយ​នេះ ព្រោះ​ពួកគេ​យល់ថា បាន​ប្ដី​ល្អ បាន​ប្ដី​ស្អាត ចេះ​ស្រឡាញ់​ប្រពន្ធ​គឺ​គ្រប់គ្រាន់​ហើយ ម្យ៉ាង​សម័យនេះ​ទៅហើយ ពេល​រៀបការ​រួច​ក៏​មិនមែន​រស់នៅ​ជាមួយ​ឪពុក​-​ម្ដាយក្មេក​ដូច​ពី​ជំនាន់​មុន​ទៀត​ដែរ ពោលគឺ​ក្រោយពេល​រៀបការ​រួច ពួកគេ​នឹង​បែក​ផ្ទះ​ចេញទៅ​រស់​នៅតែ​ប្ដី​-​ប្រពន្ធ​ពីរ​នាក់ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វីដ្បិតតែ​សម័យនេះ​មិន​ដូច​ពីមុន ហើយ​ប្ដី​-​ប្រពន្ធ​ខ្លះ ពេល​រៀបការ​រួច​បែក​ផ្ទះ​នៅរស់​នៅ​ផ្សេង​ក៏ដោយ តែ​ដូច​មាន​បទ​ចម្រៀង​ចំណងជើង «​អណ្ដាត​ម្ដាយក្មេក​» បើ​ម៉ែក្មេក​មិន​ពេញចិត្ត​ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជីវិត​គូរ​បស់​អ្នករស់នៅ​ក៏​មិនបាន​សុខ​ដែរ មិនយូរ​មិនឆាប់​នឹងមាន​រឿងរ៉ាវ​ឈ្លោះ​បែកបាក់​គ្នា​ជាក់​ជាពុំខាន ហេតុដូច្នេះ​ទើប​គេ​និយាយថា រកបាន​ប្ដី​ល្អ​មួយ មិន​ស្មើនឹង​រកបាន​ម៉ែក្មេក​ស្រឡាញ់​នោះទេ ៕

Leave a Reply