រូបភាពមួយសន្លឹកនេះហើយបានធ្វើអោយ គឹម លីហ្សា ចង់ស្រក់ទឹកភ្នែកតាម ក្មេងប្រុសម្នាក់ គ្មានម៉ូតូជិះ សុខចិត្តជិះកង់ ដើម្បីដឹកម្ហូប ដើម្បីរកប្រាក់ចិញ្ចឹមឪពុកម្តាយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ្វេសប៊ុក៖ នៅព្រឹកមិញនេះ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ នេះ យោងាតាមរយៈគណនីហ្វេសប៊ុករបស់អ្នកនាង គឹម លិហ្សា បានបង្ហោះរូបក្មេងប្រុសម្នាក់ ដោយមិនបានបញ្ចេញឈ្មោះថា មានជីវភាពលំបាកតោកយ៉ាក បានខិតខំប្រឹងប្រែងធ្វើការដើម្បីផ្គត់ផ្គង់គ្រួសាររបស់គាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមរយៈគណនីហ្វេសប៊ុករបស់ អ្នកនាង គឹម លីហ្សា បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “ក្រោមមេឃតែមួយ តែវាសនាខុសគ្នា អាណិតក្មេងប្រុសនេះខ្លាំងណាស់ មានភាពអត់ធ្មត់ក្នុងការធ្វើការរកប្រាក់ដើម្បីផ្គត់ផ្គង់ឪពុកម្តាយ។ គ្មានសូម្បីតែម៉ូតូ ប៉ុន្តែជិះកង់ដឹកអីវ៉ាន់អោយគេ ជីវិតមនុស្សយើងមិនដូចគ្នាទេ តែការព្យាយាមអត់ធ្មត់អ្នកនឹងមិនអត់ឃ្លានឡើយ God bless you”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ដែរ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គម ចូលបញ្ចេញមតិ ដោយសម្តែងការអាណិតអាសូរ ការលើកទឹកចិត្ត ដល់ក្មេងខាងលើនេះ បន្តតស៊ូនៅក្នុងជីវិត ជាពិសេសការងាររបស់គេ ដែលខិតខំដើម្បីចិញ្ចឹមផ្គត់ផ្គត់គ្រួសាររបស់គាត់ផ្ទាល់៕

Leave a Reply