ទោះបានភរិយាជាមេម៉ាយ ប៉ុន្តែ ណាខុន ស្រឡាញ់ស្មោះ ពោលនឹកភរិយាគ្មានលស់ថ្ងៃ…

បើគិតមកដល់ពេលនេះ រយៈពេល ២ ឆ្នាំ មកហើយដែលតារាប្រុស ណាខុន បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ រៀបការជាមួយនឹងអ្នកម៉េម៉ាយដ៏ស្រស់ស្អាតមួយរូប ។

ក្នុងនោះដែរ បើទោះជាភរិយាមានវ័យច្រើនជាងបន្តិចមែន ប៉ុន្តែតារាប្រុសស្រស់សង្ហាខាងលើពិតជាស្រឡាញ់ភរិយាខ្លាំងណាស់ ។ តួយ៉ាង ជារឿយៗមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក

តែងឃើញលោក ណាខុន បង្ហោះពាក្យផ្អែមល្ហែម និង ការគោរពស្រឡាញ់ភរិយាស្ទើមិនលស់ថ្ងៃនោះឡើយ រហូតមានអ្នកលាន់មាត់ថា លោក ណាខុន ស្រឡាញ់ភរិយាខ្លាំងប៉ុនណាបានជារំឭកពីភរិយាស្ទើរគ្រប់វិនាទី ។

បើតាមគណនីហ្វេសប៊ុករបស់តារាប្រុសរូបនេះ រាល់ពេលលោកចេញទៅធ្វើការក្រៅផ្ទះ ឬ សម្តែងនៅតាមខេត្តម្តងៗ គឺលោកតែងតែប្រាប់ថានឹកភរិយាគ្រប់ពេលតែម្តង ។

លើសពីនោះ គឺលោកតែងតែពោលពាក្យឱ្យតម្លៃភរិយា អរគុណភរិយា និង សន្យាមើលថែភរិយា និង កូន ឱ្យដូចភរិយាផ្តល់ក្តីស្រឡាញ់ដល់លោកទៀតផង ៕

Leave a Reply