វ៉ាវ! បទថ្មី Noly រំជួលចិត្តដល់សែព្រះរាជវង្ស ជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ រហូតផ្ញើសារមកបែបនេះ

រយៈពេលប្រមាណជាង ១ ខែ មកហើយ នៃការចេញបទចម្រៀងថ្មីចំណងជើងថា «គោយន្ត» របស់តារាចម្រៀង Original Song លោក Noly គេហាក់សង្កេតថាបទនេះទទួលបានការគាំទ្រយ៉ាគំហុកពីសំណាក់អ្នកស្តាប់លើបណ្តាញ Youtube ។

មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្រក្រៅប្រទេសបានយកបទនេះទៅ Cover និង review យ៉ាងច្រើនទៀតផង ។ ក្នុងនោះ បើទោះជាមិនទាន់ចេញ MV

នៅឡើយតែបើគិតចាប់ពីថ្ងៃចេញចម្រៀងដំបូង ពោលគឺថ្ងៃទី ០៦ ខែមេសា រហូតដល់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១ នេះ បទនេះគឺមានអ្នកចូលស្តាប់ជាង ១០ លានដងមកហើយ ។

យ៉ាងណាមិញ កាលពីយប់ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ លោក Noly បានបង្ហោះរូបភាពមួយក្នុង Story លើគណនីហ្វេសប៊ុករបស់លោក ធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ដោយរូបភាពនោះ គឺជាខ្លឹមសារនៃការសន្ទនារវាងលោក នឹងអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារាស៊ីរីវុឌ្ឍ ។ សន្ទនានោះ គឺព្រះអង្គម្ចាស់ បានកោតសរសើរពីស្នាដៃនៃការនិពន្ធបទ «គោយន្ត» ។

ខ្លឹមសារនោះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារាស៊ីរីវុឌ្ឍ អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ទ្រង់មានបន្ទូលថា «ជំរាបសួរក្មួយណូលី ! ខ្ញុំអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារាស៊ីរីវុឌ្ឃ ជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

សូមសម្តែងសេចក្តីរីករាយ និង កោតសរសើរស្នាដៃបទ លក់គោយន្ត ដែលពីរោះណាស់ ហើយក្មួយបានតែង និង ច្រៀងហើយល្បីល្បាញក្នុង Youtube មានអ្នកចូលមើល ៩ លាននាក់ ។

ទាំងនេះជាមោទកភាពជាតិខ្មែរយ៉ាងខ្លាំង ក្នុងបទចម្រៀងដំនាន់ក្រោយដែលមិនចម្លងនកពីបទបរទេសដូចផលិតកម្មខ្មែរផ្សេងៗទៀត ដែលបានសម្លាប់ការបង្ករបង្កើតរបស់កវីនិពន្ធបទភ្លេង និងទំនុកច្រៀងរបស់ពូជសាសន៍ខ្មែរអង្គរ ។

នៅទសវត្សរ៍ ៦០-៧០ យើងនិពន្ធបទភ្លេង ដោយខ្មែរលើកលែងតែមួយដងមួយកាលយើងយកភ្លេងបរទេសមកថត ។ ក្មួយបានជួយស្ទួយលើកដំកើនកិត្តិយសខ្មែរ ដែលផលិករមួយចំនួនបានជាន់ឈ្លីបំផ្លាញដោយតែពីដុល្លារ ។

ក្មួយត្រូវបន្តជួយមុខមាត់ជាតិយើង ជាមួយនឹងក្មួយ វណ្ណដា ។ ដោយការរាប់អានជាទីបំផុតអំពីខ្ញុំ ដែលជាអតីតអ្នកនិពន្ធ និង ចម្រៀងក្រុមអប្សរានាទសវត្សរ៍ ៦០ ។ អរគុណច្រើនណាស់!»៕

Leave a Reply