ក្រោយបង្អួតឡានស្វាមី​ទិញឲ្យ​ ខ្ទង់សែនដុល្លារ ក្នុងសម័យកូវីដ ពេលនេះ ត្រូវគេរិះគន់ តែម៉ូនិច​តប…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ដូចដែរដឹងស្រាប់ហើយថា ក្រោយពេលរៀបការរួច អតីតតារាសម្តែងស្រី វ៉ាន់ ម៉ូនិច តែងចែករំលែករូបភាព ជាមួយនឹងក្រុមគ្រួសារ យ៉ាងមានក្តីសុខ​ មើលទៅហាក់បីដូចជា ភរិយាជាទីស្រលាញ់របស់ស្វាមីជាខ្លាំង ដែលធ្វើឲ្យស្ត្រីមិនតិចនាក់ទេ ដែលពោលពាក្យសរសើរពីវាសនា អតីតតារាស្រីរូបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ ថ្មីៗនេះ អតីតតារាស្រីរូបនេះ បានបង្ហោះរូបភាពជាមួយនឹង រថយន្តសេ៊រីថ្មី តម្លៃរាប់សែនដុល្លារ ដោយរូបនាង បានបញ្ជាក់យ៉ាងច្បាស់ថាជា កាដូពីស្វាមី ក្នុងការស្វាគមន៍សមាជិកថ្មី កូនទី២របស់នាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែផ្ទុយទៅវិញ បន្ទាប់ពី បង្ហាញរូបរាងឡានថ្មីតម្លៃរាប់សែនដុល្លារ ជាកាដូពីស្វាមីមិនទាន់បានប៉ុន្មានផង ស្រាប់តែ ត្រូវបានគេរិះគន់ ថាឲ្យខ្លួន <ល្មមឈប់ផុសបង្អួតទ្រព្យសម្បិត្ត សម័យកូវីតហើយ ស្រណោះគ្នាអត់ កុំសម្ញែងគេមិនចាប់អារម្មណ៍ទេ សម័យកូវីដ រកតែអង្ករច្រកឆ្នាំមិនបានផង>។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ ដោយសារតែមើលឃើញ គេខមមិនបែបនេះរួច ស្រាប់តែ តារាស្រី វ៉ាន់ ម៉ូនិច តបវិញយ៉ាងចាស់ដៃ ថា នាងខ្ញុំ បានចូលរួមជួយសង្គម និងសប្បុរសធម៌ក្នុងរដូវកាលកូវីដនេះ រួចរាល់ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយរូបថតទាំងអស់ក៏មិនមែន នាងខ្ញុំចង់អួតអីនោះដែរ គ្រាន់តែផុសទុកជា​អនុស្សាវរីយ៍ត្រៀម ទទួលសមាជិកថ្មីកូនក្រោយរបស់នាងខ្ញុំតែប៉ុណ្ណោះ អរគុណបងៗ៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Leave a Reply