ចាស់តែអាយុទេ ទេព រិនដារ៉ូ នៅជះរាងសង្ហាសាច់ដុំកង់ៗ មិនចាញ់ក្មេងឯណា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ជឿជាក់ថា ពុកម៉ែ បងប្អូន ប្រិយមិត្ត ក្មេងចាស់ ច្បាស់ជាបានស្គាល់តារាជើងចាស់ លោក ទេព រិនដារ៉ូ ដោយលោកបានឈានជើងចូលសិល្បៈមកជាច្រើនឆ្នាំហើយ មិនថាលោកចូលវិស័យសិល្បៈមួយនេះយូរយ៉ាងណាក្ដី ក៏លោកនៅតែមានមហាជនចូលចិត្ត និងស្រលាញ់លោកដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មកទល់នឹងពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា លោកនៅតែទទួលបាន ការគាំទ្រពីសំណាក់ហ្វេនៗមិនថាចាស់ មិនថាក្មេង ច្រើនដូចពីមុនដដែល បើទោះបីជាពេលឥឡូវ លោកហាក់មានវ័យកាន់តែជ្រេ ទៅហើយក្ដី ប៉ុន្តែសន្ទុះនៃការគាំទ្រ គឺនៅតែមិនស្រុតចុះនោះឡើយ ដោយសារតែ លោក មានទេព កោសល្យខ្ពស់ក្នុងការសម្ដែងគ្រប់ទម្រង់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង បើក្រឡេកទៅមើល មុខមាត់ រូបរាង របស់កម្លោះចាស់សាច់ចាំរូបនេះវិញ យើងក៏ឃើញថា នៅតែមានសាច់ឈាមស្រស់ថ្លា សាច់គ្មានស្នាមជ្រីវជ្រួញសោះឡើយ ពោល គឺនៅមានសាច់ដុំរឹងមាំ ស្អាតដដែល បើប្រៀបទៅនឹងក្មេងៗកម្លោះៗ ស្រករក្រោយ អាចនឹង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងសុំខ្មាស់ក៏ថាបាន នេះបើយោងតាមរូបភាពថ្មីៗដែលលោក បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកផ្ទាល់ ដែលបង្ហាញអំពី រូបភាពហាត់ប្រាណបញ្ចេញសាច់យ៉ាងស៊ិចស៊ីមិនណយទៀតផង៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply