វ័យជាង ៦០ ឆ្នាំ យាយយ៉យ កាន់តែស្អាត ក្រោយកែកុនបន្ថែមបន្ដិច…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាកំប្លែងជើងចាស់ យាយយ៉យ កាន់តែមានសម្រស់ស្អាតប្លែកខ្លាំងជាងមុន ក្រោយពីបានទៅកែបន្ថែម សម្រស់ខ្លះៗតាមបែបបច្ចេកវិជ្ជាសម័យទំនើបនាពេលបច្ចុប្បន្ន កាលពីមួយរយៈមុនជាមួយ យាយអឿន នៅហាងកែសម្ជស្សមួយកន្លែង នៅក្នុងក្រុងភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេចាំបានថា កាលពីប៉ុន្មានខែមុនតារាកំប្លែងជើងចាស់ យាយយ៉យ ដែលមានវ័យជាង ៦០ ឆ្នាំទៅហើយ នោះបានសម្រេចចិត្តទៅកែសម្ជស្សខ្លះៗដែលមានដូចជា ទាញបន្តឹងស្បែកមុខ ធ្វើច្រមុះ និង កាត់ភ្នែក យារធ្លាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយអ្វីដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនោះ គឺសម្រស់ថ្មីរបស់ យាយ យ៉យ មើលទៅមានការប្រែប្រួលក្មេងប្លែកជាងមុន ដែលមហាជនខ្លះនិយាយថា ម៉ែយ៉យ ក្មេងជាងមុនដល់ទៅ ១០ឆ្នាំ ឯណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាន់តែក្មេង និង ស្អាតជាងមុន តារាកំប្លែងជើងចាស់រូបនេះកាន់តែមានភាពជឿជាក់ ហើយបើក្រឡេកមើលការងារសិល្បៈក៏មមាញឹកខ្លាំងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងថា យាយយ៉យ មិនត្រឹមជាតារាកំប្លែងដែលមានប្រជាប្រិយភាពប៉ុណ្ណោះទេ អ្នកស្រីថែមទាំងជាអ្នកចម្រៀង អាយ៉ៃជើងចាស់ដែលមានសមត្ថភាពមួយរូប នៅក្នុងដួងចិត្តរបស់មហាជន៕

Leave a Reply