ក្រោយសះស្បើយកូវីដ កែវ ចាន់និមល ដាក់មួយឃ្លានេះ ចាក់ដោតខ្លាំង

បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជាជិតមួយខែមកហើយ ដែលពិធីការិនីល្បីឈ្មោះ កែវ ចាន់និមល និង ក្រុមគ្រួសារបានជាសះស្បើយពីជំងឺកូវីដ-១៩ ។ ទោះជាបានជាសះស្បើយរយៈពេលយូរបន្តិចហើយក្តី ប៉ុន្តែអ្នកនាង កែវ ចាន់និមល នៅមិនទាន់ចាប់ផ្តើមអាជីពក្នុងរង្វង់សិល្បៈរបស់ខ្លួនវិញនៅឡើយនោះទេ ដោយអ្នកនាងបានដាក់ខ្លួននៅតែផ្ទះប៉ុណ្ណោះ ។

ទន្ទឹមនឹងពេលកំពុងអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្ត្រមួយចំនួនក្នុងរាជធានីខេត្ត អ្នកនាង កែវ ចាន់និមល បានបង្ហោះសារមួយឃ្លាយ៉ាងមានន័យសម្រាប់ខ្លួននាង ក៏ដូចជាមហាជនជាច្រើនពាក់ព័ន្ធជុំវិញការបានចំណាយ តែគ្មានចំណូលក្នុងកំឡុងពេលការរាតត្បាតកូវីដ-១៩ នេះ ។

អ្នកនាង កែវ ចាន់និមល បានរៀបរាប់ «នៅតែផ្ទះគ្មានចំណូល មានតែចំណាយក៏ពិតមែន តែក៏ប្រសើរជាងមានលុយតែគ្មានកន្លែងចាយ ជាពិសេសគ្មានឱកាសចាយ ព្រោះតែអស់ជីវិត ។ ពេលវេលានេះយើងពិបាកដូចគ្នាណាបងប្អូន តែពួកយើងនឹងអាចឆ្លងផុត នៅផ្ទះដើម្បីថែជីវិត ។ ​ខែ្មរអាចធ្វើបាន! រួមគ្នាការពារ និង ទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងប្រទេសរបស់យើង» ៕

Leave a Reply