ណុប បាយ៉ារិទ្ធ ស្លុតចិត្តក្រោយឃើញកងទ័ពអាវស និង សមត្ថកិច្ច តស៊ូខ្លាំងទោះស្ថានភាពបែបណា ក៏មិនរាថយ

ក្នុងពេលថ្មីៗនេះ មហាជានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកផ្លូវការតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា ណុប បាយ៉ារិទ្ធ បានបង្ហោះសារតក់ស្លុតស្មារតី និង ស្ញើចសរសើរទឹកចិត្តដ៏ក្លាហានមុះមុតយ៉ាងអង់អាចក្លាហានរបស់ទ័ពអាវសរ និង សមត្ថកិច្ច ឥតរួញរាក្នុងការចូលរួមការការពារ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទាំងយល់ ទាំងថ្ងៃ ស៊ូហាលភ្លៀង ហាលខ្យល់ឥតឈប់ឈរ ។

លោក ណុប បាយ៉ារិទ្ធ បានរៀបរាប់យ៉ាងដូច្នេះថា «ហ៊ឹម… សូមឱ្យមេរោគចង្រៃនេះវិនាសសាបសូន្យចេញពីកម្ពុជាឆាប់ៗផងចុះ យើងថាយើងហត់ តែពេទ្យហត់ជាងយើងទៅទៀត យើងថាយើងពិបាក តែគាត់រឹតតែពិបាកជាងយើង ហើយការលំបាក ការនឿយហត់របស់ពួកគាត់ គឺដើម្បីយើង ដើម្បីប្រជាជនកម្ពុជា ដើម្បីប្រទេសកម្ពុជា ។ កិច្ចការពារ ការប្រុងប្រយ័ត្ន វាជាភារកិច្ច ជាឆន្ទៈរបស់យើង ជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ព្រោះវាជាហានីភ័យដែលយើងគ្រប់គ្នាកំពុងតស៊ូជាមួយគ្នា មិនមែនជាបន្ទុកនៃការទទួលខុសត្រូវរបស់នណាម្នាក់ដាច់មុខ» ។

បន្ទាប់ពីបានឃើញសារដែលមានអត្ថន័យយ៉ាងចាក់ដោតនេះ មហាជនដែលនិយមលេងបណ្តាញសង្គមបានស៊ែចេករំលែកគ្នាពីមួយទៅមួយ ហើយពោលពាក្យកោតសរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា ៕

Leave a Reply