កូនដើមតារាប្រុស Fluke បីប្អូនជាកូនម្តាយក្រោយយ៉ាងទំនង មើលទៅគួរឱ្យស្រឡាញ់ណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២១ កន្លងទៅ តារាសម្ដែងស្រីរូបស្រស់ Lee Natalie បានសម្រាលកូនមានមុខមាត់ឃ្យូតគួរឱ្យស្រឡាញ់ម្នាក់ ដែលជាតំណក់ឈាមដំបូងរវាងនាង និង ស្វាមីសំណព្វចិត្តគឺតារាប្រុស Fluke បន្ទាប់ពីពួកគេទន្ទឹងរង់ចាំយ៉ាងអន្ទះសារយៈពេលជាង ៩ ខែមកនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តមួយចំនួនច្បាស់ជាបានជ្រាបហើយថា មុនរៀបការជាមួយ Lee Natalie តារាសម្ដែងប្រុសខាងលើ ធ្លាប់មានគ្រួសារ និង មានកូនប្រុសធំពេញកំលោះម្នាក់រួចទៅហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈកំពុងរីករាយស្វាគមន៍សមាជិកថ្មី កូនប្រុសប្រពន្ធដើមរបស់ Flkue ក៏បានមកអបអរសាទរ ហើយរូបគេថែមទាំងលើកបីប្អូនយ៉ាងទំនង មើលទៅហាក់ដូចជាស្រឡាញ់ក្មេងតូចនេះខ្លាំងណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញបងប្រុសចេះស្រឡាញ់ប្អូនប្រៀបដូចឪពុកម្ដាយតែមួយបែបនេះ តារាប្រុស Fluke ដែលជាឪពុក ក៏ត្រេកអរមិនស្ទើរនោះដែរ ដោយលោកបានបង្ហោះរូបថតបង្ហាញពីស្នាមញញឹមពេញចិត្តយ៉ាងខ្លាំងនៅពេលកូនប្រុសច្បងរបស់លោក មកលេងប្អូនទើបសម្រាលដល់មន្ទីរពេទ្យបែបនេះ ៕

Leave a Reply