កំសត់ណាស់! លោកថម មី បង្ហោះរូបជាមួយកូនតូច អមជាមួយសារបែបនេះទៅកាន់ភរិយាថា…

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានទទួលជ្រាបដឹងហើយថា តារាចម្រៀងសួស វីសា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្រោយពេលយកក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យលើកទី៣ លទ្ធផលបានចេញមក គឺវិជ្ជមានកូវីដ-១៩ ដែលនាងអះអាងថា បានជួបសុគន្ធ និសា និងណុប បាយ៉ារិទ្ធ កាលពីថ្ងៃទី០៤ ខែមីនា កន្លងទៅនេះ។

ជាក់ស្តែង អ្នកនាង សួស វីហ្សា បានប្រាប់ថា អ្នកនាងបានរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងលទ្ធផលធ្វើតេស្តសំណាកលើកទី៣ ខណៈដែលធ្វើសំណាក២លើកកន្លងមក លទ្ធផលមិនមានវិជ្ជមានកូវីដ-១៩ នោះទេ។

វីសា បានបញ្ជាក់ថាកន្លងមក អ្នកនាងបានជួបតារាចម្រៀង ណុប បាយ៉ារិទ្ធ និងតារាចម្រៀង សុគន្ធ និសា កាលពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១ ធ្វើឲ្យនាងគិតថា នាងបានឆ្លងតាំងពីថ្ងៃនោះមក សួស វីហ្សា បានបន្ថែមថា នៅពេលនេះ រថយន្តពេទ្យបានទៅដឹកនាងដល់ផ្ទះក្នុងបុរីជីបម៉ុង ខណ្ឌឫស្សីកែវ ដើម្បីយកទៅព្យា បាលនៅសណ្ឋាគារ Great Duke ដើម្បីព្យាបាលកូវីត-១៩។

យ៉ាងណាមិញ ដោយក្តីនឹករលឹកភរិយាជាពន់ពេក ថមមី បានបង្ហោះសារមួយថា We waiting for you … Sous Visaពួកយើងរងចាំការវិលត្រឡប់មកវិញរបស់អូនណាប្រពន្ធសំលាញ់ ឆាប់ជាណារឹងមាំឡើងបងនឹងកូនរងចាំអូនជានិច្ច រូបកាលកូននៅតូច .ថង សាម៉ូលីណាTommy Sous Visa។ ប្រភព៖ ហ្វេសប៊ុក

Leave a Reply