អាពាហ៍ពិពាហ៍សម័យ កូ.វី.ដ សម្រេចរៀបចំពិធីសែន ជីដូនជីតា កុងម៉ា សងខាង​ ដោយមានការដឹងលឺ ពីមន្រ្តីអត្រានុកូលដ្ឋាន ព្រមទាំងមាន ការចុះសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ស្របច្បាប់…

បច្ចុប្បន្ន​ជំងឺ​ ​រា​ ត​ ត្បាត​ សកល​ កូ.វី.ដ ១៩​ កំពុងតែមានចំនួនកេីតឡេីង​ នៅក្នុងប្រទេសកម្ពុជារបស់យេីង​ ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍​ ២០កុម្ភៈ​ ដែលតម្រូវឱ្យកម្មវិធីមួយចំនួន​ ដូចជា​ ពិធីមង្គលការ​ ពិធីជប់លៀង​ ឬក៏ការជួបជុំអ្វីផ្សេងទៀត​ ដែលមានចំនួនមនុស្សច្រេីន​ ត្រូវបានផ្អាកបណ្ដុះអាសន្នសិន​ ដេីម្បី​ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ និងក្រសួងសុខាភិបាល​ ក្នុងការទប់ស្កាត់ការរីករាលដាលកាន់តែខ្លាំង។

ជាក់ស្ដែង​ នៅរសៀលថ្ងៃទី១៨ ខែមីនា​ ឆ្នាំ២០២១​ យោងតាមរយៈគេហទំព័រ​ ហ្វេសប៊ុកមួយ​ មានឈ្មោះ​ Sinchhay Chung បានបង្ហោះអំពីទិដ្ឋភាពពិធីមង្គលការ​មួយ​ ដោយក្រុមគ្រួសារទាំងសងខាង​ បានរៀបចំរៀបមង្គលការកូនប្រុស​ កូនស្រីរបស់ខ្លួន​ ដោយធ្វេីឡេីងជាលក្ខណៈបែបតូចតាច​ (សែនព្រេន​) ហេីយអញ្ចេីញចាស់ទុំ​ និងបងប្អូនសាច់ញាតិប៉ុន្មាននាក់​

ដេីម្បីជាការដឹងឮតាមប្រពៃណី​ និងបង្ហាញពីការគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល​ ស្ដីពីការផ្អាករៀបចំពិធី​ និងកម្មវិធីនានា​ ដែលមានលក្ខណៈបែបប្រមូលផ្ដុំ។ ក្រោយចប់ពិធីសែនព្រេន​ កូនកំលោះ​ កូនក្រមុំ​ ក៏បានដឹកដៃគ្នា​ ទៅកាន់សាលាសង្កាត់​ ដេីម្បីចុះ​សំបុត្រ​បញ្ជាក់អាពាហ៍ពិពាហ៍​ស្របច្បាប់ភ្លាមៗតែម្ដង។

ម្ចាស់គណនី​ ហ្វេសប៊ុកខាងលេី​ បានលេីកឡេីងនូវសំណេរ​ មួយឃ្លាថា៖”កូនទាំង២ សូមអរគុណដល់អ្នកមានគុណទាំងសងខាង នឹងសូមខន្តីអភ័យទោ.ស​ ពីសំណាក់បងប្អូន ញាតិមិត្ត ដែលមិនបានអញ្ជើញចូលរួម ដោយគោរពតាមគោលការណ៏ណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាល នៃជម្ងឺ កូ.វី.ដ ១៩។

ក្រុមគ្រួសារខ្ញុំបាទ សម្រេចរៀបចំពិធីសែន ជីដូនជីតា កុងម៉ា សងខាង ដោយមានការដឹងលឺ ពីមន្រ្តីអត្រានុកូលដ្ឋាន ព្រមទាំងមាន ការចុះសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ស្របច្បាប់។ យើងខ្ញុំនឹងរៀបចំពិធីមង្គលការ តាមប្រពៃណីនៅពេលដែល ស្ថានភាព កូ.វី.ដ​ ១៩ បានធូរស្បើយ។ សូមចូលរួមការពារទាំងអស់គ្នា។

សូមអរគុណ!​ ១៨ មីនា ២០២១​ CGwedding អាពាហ៍ពិពាហ៍សម័យកូ.វី.ដ”។ សូមជម្រាបផងដែរថា​ ការសម្រេចរៀបចំពិធីមង្គលការ​ បែបសែនព្រេន​ ក្នុងសម័យកាលជំងឺ​ កូ.វី.ដ ១៩នេះ​ ត្រូវបានមជ្ឈដ្ឋានមហាជន​ មានការលេីកសរសេីរយ៉ាងខ្លាំង​ ព្រោះតែពួកគាត់បានគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

Leave a Reply