ដឹងទេ? ចិនជាមិត្តល្អនឹងខ្មែរជាង២០០០ឆ្នាំហើយ,ទ័ពចិនធ្លាប់មកជួយច្បាំ ងខាងខ្មែរ ក្នុងសម័យព្រះបាទជ័យវរ្ម័នទី៧..ស៊ែរបន្តចែកគ្នាជ្រាបផង! (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ដោយយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា «Chhair Sokty» បានបង្ហោះយ៉ាងដូច្នេះថា៖​ អាណាចក្រខ្មែរ និងអាណាចក្រកណ្តាល (ចិន) មានប្រវត្តិទំនាក់ទំនងជាមួយគ្នាជាង ២០០០ ឆ្នាំ មកហើយ តាមរយៈប្រព័ន្ធជំនូនបណ្ណាការ (tributary system) រីឯអាណាចក្រតូចៗដែលនៅជុំវិញចិន ក៏ស្ថិតនៅក្នុងប្រព័ន្ធនេះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលគួរឲ្យកត់សម្គាល់គឺខ្មែរមិនដែលប៉ះ ទ ង្គិចយោធាជាមួយចិនទេ តែ ចាម ដៃវៀត (វៀតណាម) កូរ៉េ ជប៉ុន សុទ្ធតែធ្លាប់ប៉ះ ប្រហែលមកពីខ្មែរ មិនជាប់ព្រំប្រទល់ជាមួយចិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺកងទ័ពចិនមកជួយច្បាំ ងនៅខាងខ្មែរប្រ ឆាំងជាមួយចាម ក្នុងសម័យព្រះបាទជ័យរវ្ម័នទី៧ រំដោះទឹកដីចេញពីចាម។ ម្យ៉ាងវិញទៀត មេទ័ពចិនមួយនេះប្រើដំរី និងមានម័រដំរីជាចិនទៀត មានន័យថាធ្វើសមយុ ទ្ធជាមួយគ្នាច្បាស់លាស់ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អញ្ចឹងទំនាក់ទំនងនេះ វាពិសេសខ្លាំងណាស់ ព្រោះជាទូទៅចិនកម្រលូ កចូលកិច្ចការផ្ទៃក្នុងប្រទេសជុំវិញណាស់ កុំថាឡើយអន្តរាគមន៍យោធាទៅលើជ ម្លោះនៃប្រទេសពីរ មិនពាក់ព័ ន្ធដល់សន្តិសុខចិនដោយផ្ទាល់ ព្រោះប្រហែលវាមិនចំ ណេញផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងច្រើនចិនជួយសម្រុះសម្រួលការទូតរវាងជ ម្លោះប្រទេសជុំវិញ មានករណីខ្មែរទៅប្តឹ ងចិនកាលដែលយោធាចាមប្ល ន់នាវាស៊ីវិលខ្មែរ និងមានករណីចាមប្តឹ ងទៅចិនអំពីអាណាមវា តទីទឹកដីចាមជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានមួយករណី នៅសតវត្សទី១៧ ក្នុងរាជការម៉េង ចិនបានជួយកូរ៉េ ទប់ទល់នឹងការឈ្លា នពានរបស់ជប៉ុននិងមួយទៀតនៅចុងសតវត្សទី១៩ នៅកូរ៉េដដែលព្រោះកូរ៉េពាក់ព័ន្ធនឹងសន្តិសុខប្រទេស ចិនដោយផ្ទាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចម្លាក់នៅបាយន្តមួយផ្ទាំងនេះប្រហែលជាការចាប់អារម្មណ៍របស់អ្នកប្រវត្តុិសាស្រ្តការទូតចិន។ មិនហ៊ានបកស្រាយរូបចម្លាក់មួយនេះទេ គ្រាន់តែមានការភ្ញាក់ផ្អើលហើយខ្ញុំគិតថាអ្នកប្រវត្តិសាស្រ្តចិនក៏មានការភ្ញាក់ផ្អើលដូចខ្ញុំដែរ ៕ សូមទស្សនាវីដេអូនៅខាងក្រោម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូនៅខាងក្រោម

Leave a Reply