សំនៀងរួមគ្នាដំបូងរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង មាស សុខសោភា(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ទីបំផុត​បទចម្រៀងច្រៀងរួមគ្នារវាងកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និង មាស សុខសោភា បានចេញផ្លូវការហើយ​ត្រូវបានផ្សព្វផ្សាយលើ​ផេក​ផ្លូវការ TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជន​សម្តេចតេជោ ខណៈអត្ថន័យ និងទឹកដមសំនៀងអ្នកទាំងពីរពិតជាពីរោះរណ្ដំតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបង្ហើបឲ្យដឹងពីដំណឹងច្រៀងរួមគ្នានេះ​ត្រូវបាន​លោក សុខ ជំនោរ ទម្លាយឲ្យដឹងកាលពីយប់មិញនេះ​ក្រោយកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ កាន់តែស្ទុះខ្លាំងនៅក្នុង​វិស័យសិល្បៈទោះបីលោកបានចាញចេញពីផលិតកម្មធំហង្សមាសក៏ដោយ ខណៈរូបលោក និងតារាចម្រៀងស្រីចាស់វស្សា មាស សុខសោភា តែងត្រូវបានអ្នកគាំទ្រផ្គូរផ្គងចង់ឲ្យជួបគ្នាក្នុង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាទីជាអ្នកចម្រៀងរួមគ្នាព្រោះក្រៅពីកត្តាបទពិសោធន៍ក្រាស់ក្រែលដូចគ្នាអ្នកទាំងពីរមានសម្លេងពីរោះខ្លាំងមិនធម្មតាឡើយ។ អ្វីដែលជាក្ដីរំពឹង និងសង្ឃឹមទុករបស់មហាជនហាក់ត្រដែតឡើងខ្ជោលដូចទឹកជោរតែម្ដងដោយអ្នកទាំងពីរបានចាប់ដៃគ្នាបកស្រាយបទ «ចិត្តទ័ពបេះដូងពេទ្យ» នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក សុខ ជំនោរ ផលិតករដ៏ល្បីឈ្មោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រចាំប្រទេសកម្ពុជា។ អតីតសមាជិកបុគ្គលិករបស់ផលិតកម្មហង្សមាសរូបនេះបានទម្លាយដំណឹងដ៏សែនល្អកម្រជួប១០ឆ្នាំមានម្ដងនេះលើហ្វេសប៊ុកថា៖ « ចិត្តទ័ពបេះដូងពេទ្យ ចេញស្អែក!!!»។ប្រភពដើម៖dara-news

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply