ហួសជិតកន្លះខែ ឱក សុគន្ធកញ្ញា នៅតែធ្វើឱ្យ ឆន សុវណ្ណារាជ រំភើបព្រោះរឿងមួយនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀងប្រុសស្ថិតក្នុងដួងចិត្តយុវវ័យ ឆន សុវណ្ណារាជ បានបង្ហោះសារអរគុណ និង សម្ដែងក្ដីរំភើបត្រេកអរមិនស្ទើរឡើយតាមរយៈបណ្ដាញទំនាក់ទំនងសង្គម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈដៃគូចាស់របស់លោកគឺកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានពញ្ញាក់អារម្មណ៍ជាមួយនំខេកខួបកំណើតយ៉ាងស្រស់ស្អាត បើទោះបីជាថ្ងៃកំណើតពិតប្រាកដរបស់លោកកន្លងហួសជិតកន្លះខែហើយក៏ដោយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះប្រិយមិត្តដែលគាំទ្រវិស័យសិល្បៈខ្មែរ ប្រាកដជាបានជ្រាបហើយថា ឆន សុវណ្ណារាជ និង ឱក សុគន្ធកញ្ញា ធ្លាប់ជាដៃគូចម្រៀងដ៏ស័ក្ដិសមនឹងគ្នារាប់ឆ្នាំមកហើយ ក៏អាចនិយាយបានថាអ្នកទាំងពីរមានទំនាក់ទំនងជាបងប្អូនល្អ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមិត្តល្អនឹងគ្នាដែរ ហេតុដូចនេះហើយ ថ្ងៃពិសេសរបស់ដៃគូចាស់មួយឆ្នាំមានតែម្ដង អ្នកម៉ាក់រូបនេះ ត្រូវតែឆ្លៀតពេលកាន់នំខេកទៅជូនពរ ឆន សុវណ្ណារាជ មិនខាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆន សុវណ្ណារាជ បានរៀបរាប់ទាំងរំភើបថា «អរគុណណាស់ mummy @sokunkanha សម្រាប់ការ Surprise birthday cake សម្រាប់ថ្ងៃនេះ និង អរគុណណាស់បងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះដូចគ្នា បងប្អូនល្អ ស្រឡាញ់អ្នកទាំងអស់គ្នា ខួបកំណើតមានន័យ»

Leave a Reply