តួស្រីរឿង«មរណមាតា» ដាញ់ ម៉ូនីកា កូន២ហើយ តែកុំមើល នៅតែស្វីតនឹងស្វាមីខ្លាំង (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អូស្ត្រាលី៖ អតីតតារាសម្ដែលស្រីឆ្នើម អ្នកនាង ដាញ់ ម៉ូនីកា បច្ចុប្បន្ន កំពុងរស់នៅលើទឹកដីប្រទេសអូស្រ្តាលី ដើម្បីកសាងនៅជីវិតគ្រួសារ ហើយពេលនេះនាងក៏មានកូន ២នាក់ជាចំណងដៃបន្ទាប់ពីរៀបការអស់ជាច្រើនឆ្នាំកន្លងមកនេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើងាកទៅមើលជីវិតរស់នៅជុំគ្រួសារពេលនេះវិញ ឃើញថា អតីតារារូបនេះ កំពុងមានសុភមង្គលខ្លាំង ខណៈមានស្វាមីចេះយល់ចិត្តយ៉ាងដូច្នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត បើទោះបីមានកូនៗទាំងពីរលូតលាស់ធំជាងមុនទៅហើយក៏ពិតមែន តែជីវិតស្វាមីភរិយាអ្នកនាង ដាញ់ ម៉ូលីកា នៅតែមានភាពរឹងមាំមិនចាញ់កាលផ្ដើមស្នេហ៍ប៉ុន្មានឡើយ។ លើសពីនេះទៅទៀត គ្រប់រូបភាពតារារូបនេះបង្ហោះម្ដងៗ តែងតែបង្ហាញនូវសកម្មភាពស្វីតៗ ជាមួយស្វាមីយ៉ាងស្និទ្ធស្នាលគួរឲ្យច្រណែនពីអ្នកមិនទាន់មានគូតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីពេលថ្មីៗនេះ អតីតារាសម្ដែងស្រីរូបនេះបានផុសវីដេអូថ្មីជាមួយស្វាមី ដោយមើលទៅអាចបញ្ជាក់ឲ្យគ្រប់គ្នាបានឃើញថា ជីវិតប្ដីប្រពន្អអ្នកទាំងពីមានតែស្នាមញញឹមយ៉ាងផ្អែមល្ហែម ហើយមានក្ដីសុខខ្លាំងតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលចាប់អារម្មណ៍ខ្លាំងនោះ ស្វាមីតារារូបនេះបានផ្ដល់ស្នាមថើបយ៉ាងមានន័យទៅកាន់នាង ដែលគ្រប់ពេលត្រឹមតែបង្ហាញតែរូបភាពប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង ខណៈអ្នកគាំទ្រចាច្រើនបានឃើញវីដេអូស្វីតៗតារារូបនេះ និងស្វាមីរួច ពួកគេបានបង្ហាញនៅអារម្មណ៍រំភើបជំនួសនាង និងជូនពរជីវិតស្វាមីភរិយាតារាស្រីរូបនេះ ឲ្យកាន់តែស្រលាញ់គ្នាលើសដើមផងដែរ៕ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply