ពិតជាមិនធម្មតាមែន!! ប្តីប្រពន្ធខ្មែរ១គូ បោះបង់ការងារ មកធ្វើវីដេអូលើយូធ្យូប អាចរកចំណូល១ម៉ឺន$ ក្នុង១ខែ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វាពិតជារឿងមួយ គួរឱ្យស្ងើចសរសើរខ្លាំងមែនទែន ដែលប្តីប្រពន្ធមួយគូ សុខចិត្តមិនធ្វើការឱ្យគេ ហើយបែរមកចាប់យកអាជីពជាអ្នកបង្កើតវីដេអូនៅលើយូធ្យូបទៅវិញ។ អ្វីដែលពិសេសជាងនេះ គឺពួកគាត់ទាំងពីរ បង្កើតវីដេអូតែមួយប្រភេទគត់ ប៉ុន្តែអាចទាញអ្នកចូលមើលយ៉ាងច្រើន ស្ទើរមិនគួរឱ្យជឿ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្តីប្រពន្ធមួយគូខាងលើនេះ គឺលោក ថ្លាង ចក្រាវុទ្ធ និងភរិយា ដែលជានារីប៉ិនប្រសប់ខាងធ្វើម្ហូបបែបខ្មែរ និងអ៊ឺរ៉ុប និយាយជាភាសាអង់គ្លេស ផុសនៅលើយូធ្យូប។ ពួកគាត់ទាំងពីរនេះ បានបង្កើតឆានែលយូធ្យូបផ្ទាល់ខ្លួនឡើង នៅក្នុងឆ្នាំ២០១៧ ដោយដាក់ឈ្មោះថា Cooking With Sros ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតត្រឹមខែតុលា ឆ្នាំ២០២០នេះ ឆានែលយូធ្យូបរបស់ប្តីប្រពន្ធលោក ថ្លាង ចក្រាវុទ្ធ អាចរកចំណូលបានចន្លោះពី ៧ពាន់ដុល្លារ ទៅដល់ជាង ១ម៉ឺនដុល្លារអាមេរិក ក្នុងមួយខែៗ។ ដោយឆានែលធ្វើម្ហូបបែបខ្មែរ និងអ៊ឺរ៉ុបមួយនេះ បច្ចុប្បន្ន មានអ្នកចុច Subscribers ប្រមាណជាង ៧សែន៨ម៉ឺន៦ពាន់នាក់ឯណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក៏ដោយ នៅពីក្រោយភាពជោគជ័យក្នុងការបង្កើតវីដេអូខាងលើនេះ លោកអ្នកប្រហែលជាមិនទាន់ដឹងទេថា ប្តីប្រពន្ធមួយគូនេះ បានហែលឆ្លងកាត់អ្វីខ្លះ? បើតាមការបញ្ជាក់ដោយផ្ទាល់ពីលោក ថ្លាង ចក្រាវុទ្ធ បានឱ្យ Business Cambodia ដឹងថា រូបគាត់ និងភរិយា ត្រូវអត់មានចំណូលរយៈពេល ៦ខែពេញ បន្ទាប់ពីលោកចាប់ផ្តើមបង្កើតវីដេអូនៅលើយូធ្យូប និងលាឈប់ពីការងារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលអាក្រក់ជាងនេះ លោក ថ្លាង ចក្រាវុទ្ធ និងភរិយា ធ្លាប់ឈ្លោះគ្នាជាច្រើនដង ដោយសារតែគ្មានចំណូល ហើយមិនសូវឃើញពន្លឺពេលចាប់ផ្តើមដំបូងៗ។ បន្ថែមពីនេះ នៅពេលពួកគាត់ទាំងពីរចាប់ផ្តើមផលិតវីដេអូដំបូងៗនោះ ពួកគាត់គ្មានកាមេរ៉ាថតដូចគេឡើយ ពោលគឺមានត្រឹមទូរស័ព្ទ Iphone 5 កញ្ចាស់មួយប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែការព្យាយាមមិនបោះបង់ ឆានែលយូធ្យូប Cooking With Sros ក៏ចាប់ផ្ដើមមានចំណូលចូល ហើយមានមនុស្សចុច Subscribe ច្រើនឡើងៗ ដោយមកទល់ពេលនេះ លោកបានថ្លែងថា ក្នុងមួយខែលោកអាចរកចំណូលពី YouTube ចន្លោះពីខ្ទង់ ៧ពាន់ដុល្លារ ហក់ដល់ខ្ទង់ម៉ឺនដុល្លារក៏មាន ៕ ប្រភព business-cambodia

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូរបស់គាតខាងក្រោមនេះ

Leave a Reply