អ្នកណាថាបែកគ្នាហើយមិនអាចជួបគ្នាវិញ! មើលជីវិតគូស្នេហ៍ Peak ស្វីតលើសដើម…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថៃ៖ អាចនិយាយបានថា ចាប់តាំងពីវិលត្រឡប់មក សាងស្នេហ៍នឹងគ្នា បន្ទាប់ពីបែកគ្នាអស់មួយរយៈ គូស្នេហ៍របស់តារាស្រី Peak Pattarasaya និងគូស្នេហ៍លោក Tod Sina តែងតែមានពេលវេលាដ៏ផ្អែមល្ហែមនឹងគ្នា ចែកជូនទៅដល់ហ្វេនៗជាច្រើន ដើម្បីទស្សនាកម្សាន្ត ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ នៅក្នុងកម្មវិធីខួបកំណើតគម្រប់ ៣២ ឆ្នាំ របស់ តារាស្រី Peak Pattarasaya គូស្នេហ៍របស់នាង លោក Tod Sina ក៏មិនបានខកខានជាមួយនឹងកម្មវិធីមួយនេះដែរ ដោយបានមកចូលរួមអបអរចំពោះនាង បង្ហាញពីភាពផ្អែមល្ហែមនឹងគ្នាទៅវិញទៅមក ជាពិសេស ថែមទាំងបានពាក់អាវគូស្នេហ៍ពណ៌ផ្កាឈូកជាមួយគ្នា ថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉្យាងវិញទៀត ក្រោយពីបានឃើញទិដ្ឋភាពទាំងនេះ ក៏មានបណ្ដាហ្វេនៗជាច្រើន បានចូលមកអបអរចំពោះនាង និងជូនពរឲ្យអ្នកទាំងពីរ កាន់តែមានភាពផ្អែមល្ហែមបែបនេះ ជារៀងរហូត៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply