វៀតណាធ្ងន់ធ្ងរជាងយើងឆ្ងាយណាស់!មានអ្នក.ស្លា.ប់.ដោយទឹកជំនន់រហូតដល់ ១០៥នាក់ បាត់ខ្លួន ២៧នាក់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារសៀលថ្ងៃអង្គារ ទី ២០ តុលា ឆ្នាំ ២០២០ អាជ្ញាធរវៀតណាមបានឱ្យដឹងថា មានមនុស្ស ១៥ នាក់ទៀតហើយដែលបានបាត់បង់ជិវិតដោយសារតែគ្រោះទឹកជំនន់ និង ការរអិលបាក់ដី នាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១០៥ នាក់ ព្រមទាំងយ៉ាងហោចណាស់មានមនុស្ស ២៧ នាក់កំពុងបាត់ខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសារព័ត៌មាន 7News បានផ្សាយថា មនុស្សស្លាប់ និង បាត់ខ្លួននៅក្នុងគ្រោះទឹកជំនន់នេះចេញពីខេត្តចំនួន ១២ មានដូចជា ខេត្ត Quang Tri មានមនុស្សស្លាប់ ៤៩ នាក់, ខេត្ត Thua Thien Hue ២៧ នាក់, ខេត្ត Quang Nam ១១ នាក់ និង ប៉ុន្មាននាក់ទៀត ចេញពីខេត្តចំនួន ៩ ផ្សេងៗគ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា ផ្នែកកណ្តាលនៃប្រទេសវៀតណាមបានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសារទឹកភ្លៀងធ្លាក់ជោគជាំខ្លាំងបន្តបន្ទាប់គ្នារយៈពេល ២ សប្តាហ៍ចុងក្រោយនេះ ហើយអ្វីដែលសំខាន់នោះគឺការទទួលរងនូវឥទ្ធិពលពីខ្យល់ព្យុះធំៗចំនួន ៣ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបន្ថែមថា គ្រោះទឹកជំនន់នៅវៀតណាមមកទល់ពេលនេះបានបំផ្លាញផ្លូវជាតិចំនួន ១៦ ខ្សែធ្វើឱ្យមានការផ្អាកចរាចរណ៍បណ្តោះអាសន្នជាបន្តបន្ទាប់, ផ្ទៃដីដាំដំណាំប្រមាណជា ៧ ពាន់ហិកតាត្រូវបានលិចលង់, គោរក្របីរាប់រយម៉ឺនក្បាលត្រូវបានសម្លាប់ ព្រមទាំង ខូចខាតផ្ទះសម្បែងអស់ជាច្រើនខ្នង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Tropical Storm Tembin leaves dozens dead in the Philippines

Leave a Reply