ប្រពៃណាស់! លើកមុន ម៉ែរួយ បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ចូលរួមជួយ ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់, លើកនេះ ប្រគល់ឡានសង្គ្រោះមួយគ្រឿងទៀត ជូន មន្ទីរពេទ្យបង្អែកអូជ្រៅ ដល់ថ្នាក់ធ្វើឲ្យ គ្រប់គ្នារំភើបជំនួស ហើយនិយាយថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ លោកជំទាវឧកញ៉ា ស្រី ណារួម (ម៉ែរួយ) ដែលជា អគ្គនាយិកា ក្រុមហ៊ុន Rouy Infinity Co., Ltd. បានធ្វើពិធី បញ្ចុះបឋមសិលាសាងសង់ភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់ខ្លួន ហើយ មើលទៅពិតជាអធិកអធមខ្លាំងណាស់ ជាពិសេសមានការចូលរួមពីសំណាក់ លោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូនស្រី របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ ដោយមើលឃើញ ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នោះ ម៉ែរួយ បានសម្រេចចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងការរួមចំណែកជួយពួកគាត់ទំាងនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ បានបញ្ជាក់ថា “ថ្ងៃនេះក្រុមហ៊ុនរួយ បានចូលរួមថវិកាចំនួន10000$ ជូនដល់ សម្ដេចតេជោ សម្រាប់ជួយសំរួលដល់បងប្អូនប្រជាពលរដ្ធខ្មែរយេីង ដែលទទួលរងទុក្ខលំបាក ដោយសារគ្រោះធម្មជាតិ ទឹកជំនន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំតំណាងអោយក្រុមហ៊ុនទាំងមូលសូមប្រសិទ្ធពរអោយប្រជាជនខ្មែរយេីងឆាប់បានធូរស្បេីយពីគ្រោះចង្រៃនេះនិងជូនពរអោយសម្តេចមានសុខភាពល្អនិងអាយុវែងដេីម្បីជួយប្រជាជនខ្មែររៀងរហូត៕”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ ម៉ែរួយ បានប្រគល់ឡានសង្គ្រោះមួយគ្រឿង ជូន មន្ទីរពេទ្យបង្អែកអូជ្រៅ ។ លោកជំទាវ បានបញ្ជាក់បន្ថែមថា “Live ពិសេស!! ឡានសង្គ្រោះមួយគ្រឿងត្រូវផ្ដល់ជូនមន្ទីរពេទ្យបង្អែកអូជ្រៅ ខេត្តបន្ទាយមានជ័យក្រោមជំនួយផ្ទាល់ពីឧកញ៉ា ស្រី ណារួម (ម៉ែរួយ)”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះ គ្រប់គ្នា បង្ហាញក្តីរំភើបជំនួស ហើយនិយាយថា ៖ សាធុ សាធុ សាធុ, អរគុណម៉ែ ម៉ែជាមនុស្សល្អខ្លាំងណាស់, រំភើបណាស់ម៉ែ, សែនស្រលាញ់ សែនគោរពណាស់ ជំទាវម៉ែ អរគុណណាស់ មានវត្តមាន ជំទាវម៉ែ នៅក្នុងប្រទេសកម្ពុជា។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply