រំភើបខ្លាំងណាស់!ករុណា ពេជ្រ និងសិល្បករច្រើនរូបរួមគ្នាចុះចែកអំណោយដល់ពលរដ្ឋរ ង គ្រោះទឹកជំនន់នៅខេត្តកំពង់ស្ពឺចំនួន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ៖ ស្របពេលដែលប្រជាពលរដ្ឋកំពុង រ ង គ្រោះដោយសារជំនន់ទឹកភ្លៀង បានធ្វើឲ្យរាជរដ្ឋាភិបាលបានប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ស្វែករកដំណោះស្រាយសម្រាលទុក្ខលំបាក និងការពារសុខសុវត្ថិភាពរបស់ប្រជាជនផងដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្នុងនោះក៏មានការចូលរួមបរិច្ចាគថវិកា និងអំណោយជាគ្រឿងឧបភោគបរិភោគពីសំណាក់សប្បុរសជនចិត្តធម៌ជាច្រើនរូប ទៅកាន់បងប្អូនកំពុងជួបទុក្ខលំបាកដោយសារទឹកជំនន់នៅតាមបណ្ដាខេត្តនានាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះដែរកាលពីព្រឹកម្សិលមិញនេះគេក៏ឃើញវត្តមានរបស់តារាចម្រៀងទ្រនំថោនលោក ករុណា ពេជ្រ រួមជាមួយអ្នកសិល្បៈប្រុសស្រីជាច្រើនរូប បានធ្វើការចុះចែកអំណោយដល់ប្រជាពលរដ្ឋរ ង គ្រោះនៅខេត្តកំពង់ស្ពឺ ដែលត្រូវបានម្ចាស់បទ «ហេតុអ្វីឲ្យបងស្គាល់អូន» បញ្ជាក់យ៉ាងវែងអន្លាយថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«កម្មវិធីចែកអំណោយមនុស្សធម៌ តាមរយៈខ្ញុំបាទករុណា ពេជ្រ ដែលបានមកពី បណ្តាក្រុមហ៊ុននានា សិល្បករ សិល្បការិនី សប្បុរសជនក្នុងប្រទេស និងក្រៅប្រទេស ( សហរដ្ឋអាមេរិក, អូស្រ្តាលី, បារាំង , ថៃ )

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជួយដល់គ្រួសារ រ ង គ្រោះដោយទឹកជំនន់ នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំនួន 300គ្រួសារ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ត្រូវបានបញ្ចប់ ដោយរលូន ក្រោមផ្ទៃមេឃអួរអាប់ភ្លៀងរលឹម ប៉ុន្តែ បានបង្កប់ដោយអនុស្សាវរីយ៏ បន្សល់នូវស្នាមញញឹម ដិតដាមក្នុងបេះដូងបង្ហាញពីឆន្ទះ ខ្មែរជួយខ្មែរ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញលោក ករុណា ពេជ្រ បានបន្តរៀបរាប់ថ្លែងអំណរគុណដល់សប្បុរសជន ក្នុងការចូលរួមនូទង្វើសប្បុរសធម៌នេះថា៖ «ជាទីបញ្ចប់ សារជាថ្មី ខ្ញុំបាទ សូមថ្លែងអំណរអរគុណដល់ទឹកចិត្ត សប្បុរសជនទាំងអស់ ដែលបានលះបង់កំលាំងកាយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំលាំងចិត្ត ថវិកា សម្រាប់ការងារមនុស្សធម៌មួយនេះនៅលើទឹកដីខេត្តកំពង់ស្ពឺ …. សូមជូនពរបងប្អូនទាំងអស់ជួបតែសេចក្តីសុខ ជោគជ័យ និងសុភមង្គលជារៀងរហូត»៕

Leave a Reply