ប្រពៃណាស់ ! លេចមុខសុទ្ធតែ តារាល្បីៗ ចុះទៅលុយទឹក ចែកអំណោយ ជូនពលរដ្ឋ ដែលកំពុងរ​ ងគ្រោះ ដោយសារជំនន់ទឹកភ្លៀង នៅស្រុកមង្គលបុរី​, ដោយធ្លាប់ឆ្លងកាត់ការពិបាក លោក ព្រាប សុវត្ថិ ក៏ទំលាយអារម្មណ៍ ក្នុងចិត្តមួយ ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួនដល់ទៅ ៦០ម៉ឺនដុល្លារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សហរដ្ឋអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែល រ ង គ្រោះដោយសារទឹកជំនន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេ កាលពីម្សិលមិញនេះ ទៀត នាថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០ ឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសថា “ជម្រាបសួរពុកម៉ែបងប្អូន ថ្ងៃស្អែកនេះខ្ញុំបាទ រួមទាំងក្រុមគ្រួសារ Galaxy Navatra

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាំងអស់បានរៀបចំនូវអង្ករ៥០តោន និងគ្រឿងបរិភោគផ្សេងៗជាច្រើនទៀតដើម្បីចែកជូនពុកម៉ែបងប្អូនដែល រ ង គ្រោះដោយសារទឹកជំនន់នៅខេត្ត បន្ទាយមានជ័យ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចដែលបានសន្យា នៅទីបំផុត នាព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ នេះ ឧកញ៉ា ឡេង ណាវ៉ាត្រា, លោក ព្រាប សុវត្ថិ, ខេម តារាចម្រៀងល្បីៗជាច្រើន និងក្រុមគ្រួសារ Galaxy Navatra បានមកដល់ខេត្តបន្ទាយមានជ័យហើយ និងបានចុះចែក អង្ករ៥០តោន និងស្បៀងអាហារជូនពលរដ្ឋរ ងគ្រោះ ដោយសារទឹកជំនន់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ បើយោងតាមរយៈហ្វេសប៊ុកមួយឈ្មោះ “Vann Saray” បានបញ្ជាក់បន្ថែមថា “ថ្ងៃនេះបានសម្ភាសន៍ សុទ្ធអ្នកល្បីក្នុងវិស័យសិល្បៈ​ពេលពួកគាត់ចុះទៅលុយទឹក ចែកស្បៀងអាហារ នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ រ ងការលិចលង់ ដោយជំនន់ទឹកភ្លៀងនៅស្រុកមង្គលបុរី​ ខេត្តបន្ទាយមានជ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកសិល្បៈបានល្បី​ ថ្កុំថ្កេីង​ ក៏ព្រោះតែមហាជន​ ដូច្នេះពេលមហាជនមានទុក្ខជួយរំលែកការលំបាក​ ផ្តល់ស្នាមញញឹមតបទៅគាត់វិញក៏ជារឿងល្អ​ និងគួរបានជាគំរូសម្រាប់សង្គម។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត លោក ព្រាប សុវត្ថិ ក៏បានផ្តល់កិច្ចសម្ភាសន៍ជាមួយ ក្រុមការងារ សារព័ត៌មាន Fresh News ផងដែរ ដោយបញ្ជាក់ខ្លីៗតែមានន័យថា “នេះជាសកម្មភាពមួយអត់អាចភ្លេចបានទេ ហើយយើងពេញចិត្តហ្នឹងសកម្មភាពអស់ហ្នឹង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែយើងមានពេលវេលាល្អ ហើយយើងមានលទ្ធភាពអាចនឹងជួយ, នេះជាអារម្មណ៍មួយ ដែលខ្ញុំពេញចិត្តតំាងពីដើមឡើយ…”។ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូកិច្ចសម្ភាសន៍មួយនេះ ចាប់ពីនាទី ទី 40:00 តទៅ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply