សាច់ញាតិរបស់លោកពូដែលត្រូវទឹកគួច កាលពីថ្ងៃម្សិលមិញ បានប្រាប់ថា គាត់បានចុះទៅជួយ កូន តែគាត់ត្រូវទឹកគួចវិញបន្ទាប់ពីបានប្រាប់ និងរុញ អោយកូនតោងដើមឈើ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចដែលបងប្អូនបានជ្រាបហើយថា កាលពីថ្ងៃម្សិលមិញនេះ មានករណី បុរសវ័យជាង៥០ឆ្នាំ​ម្នាក់ ត្រូវបានទឹកគួចយកទៅបាត់ ដែលហេតុការណ៍ស្ថិតនៅចំណុច គល់ស្ពានលេខ១​ ភូមិកសិណ​ ឃុំថ្មពួក​ ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ​ បានបាត់ខ្លួនដោយសារទឹកជំនន់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេីតាមសមត្ថកិច្ចបានអោយដឹងថា​លោក​ ណាត​ លន​ អាយុជាង៥០ឆ្នាំ​ បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពរួចហេីយ​ តែវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់​ លោកបាននាំកូនប្រុស២នាក់​ ទៅមេីលផ្ទះ​និងចង់យកឥវ៉ាន់ខ្លះៗនៅក្នុងផ្ទះ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែដោយសារផ្ទះគាត់នៅគល់ស្ពានរួមនឹងទឹកកំពុងហក់ឡេីងផងនោះ​ ក៏ធ្វេីអោយបាក់ដីជាប់ផ្ទះធ្លាក់ឪពុកនិងកូនម្នាក់ទៅតាមទឹ​ក។ដោយឡែក កូនប្រុសរបស់គាត់បានតោងជាប់នឹងដេីមឈេី​ ត្រូវបានគេសង្រ្គោះទាន់ពេលវេលា​ ដោយបុរសជាងឪពុករកពុំទាន់ឃេីញនោះឡេីយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះផងដែរ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Narla Phay ដែលត្រូវជាសាច់ញាតិ របស់ជនរងគ្រោះ បានបង្ហោះសារថា “សង្ឃឹមថា ព្រះនិងជួយថែរក្សាមា ជនរងគ្រោះ (ដែលបាត់ខ្លួន) គាត់ជាមារបស់ខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រួសារគាត់បានជំលៀសមកស្នាក់នៅផ្ទះរបស់ម្តាយខ្ញុំនៅក្នុងភូមិកសិណ កាលពីយប់ ព្រឹកឡើងគាត់ស្តាយទូកគាត់ចង់ទៅចងទុក គ្រប់គ្នាក្នុងគ្រួសារជំនះមិនអោយគាត់ទៅ តែគាត់នៅតែចង់ទៅ ព្រោះស្តាយទ្រព្យសម្បត្តិដ៏តិចតួចដែលគាត់មាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជីវភាពគ្រួសាររបស់គាត់គឺមហាលំបាក ព្រោះមានកូនច្រើនក្នុងបន្ទុក…។ តាមការអោយដឹងពីកូនដែលសង្រ្គោះបាន គឺកូនបានទឹកគួច គាត់បានចុះទៅជួយ តែគាត់ត្រូវទឹកគួចវិញបន្ទាប់ពីបានប្រាប់ និងរុញ អោយកូនតោងដើមឈើ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអរគុណដល់បងៗសារព័ត៌មាន និងសមត្ថកិច្ចទាំងអស់ដែលបានដុតដៃដុតជើងស្វែងរកគាត់ សង្ឃឹមថាមិនមានរឿងអីអាក្រក់កើតឡើងលើរូបគាត់ ។ កន្លែងកើតហេតុ គល់ស្ពានកែងផ្លូវបឹងត្រកួន-បន្ទាយឆ្មារ ភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply