រំភើបចិត្តជំនួស! ឧកញ៉ា ឡេង ណាវ៉ាត្រា, ព្រាប សុវត្ថិ និងក្រុមគ្រួសារ Galaxy Navatra នឹងធ្វើរឿងមួយនេះជូន ពុកម៉ែបងប្អូន ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យ ស្អែកនេះហើយ នោះគឺ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ បើយោងតាមរយៈហ្វេសប៊ុក លោក ហេង ឡុង បានបញ្ជាក់ប្រាប់ឲ្យដឹងថា ៖ “ដោយមើលឃើញពីភាពរីករាលដាលនៃជំនន់ទឹកភ្លៀងកាន់តែខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមគ្រួសារតារាចម្រៀងលោក ព្រាប សុវត្ថិ បានបន្ត ធ្វើការឧបត្ថម្ភនូវទឹកប្រាក់ ៤.០០០ដុល្លារបន្ថែមទៀត សរុប៥.០០០ដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះជំនន់ទឹកភ្លៀង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមគ្រួសារលោក ព្រាប សុវត្ថិ សូមគោរពបួងសួងដល់វត្ថុស័ក្ដិសិទ្ធិសូមបញ្ចៀសគ្រោះនេះឱ្យចាកឆ្ងាយឆាប់ៗ និងសូមឱ្យបងប្អូនរងគ្រោះជួបតែសំណាងល្អ។ អរគុណសន្តិភាព”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ នាថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០ នេះផងដែរ គេប្រទះឃើញ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួនដល់ទៅ ៦០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេ ក្រៅពីការចូលរួមក្នុងការបរិច្ចាគ នូវទឹកប្រាក់ដ៏ច្រើនសន្ធឹកនេះ គេឃើញ តារាចម្រៀងដ៏ល្បី គឺលោក ព្រាប សុវត្ថិ បានប្រកាស នៅក្នុងហ្វេសប៊ុករបស់ខ្លួន នៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០ នេះ ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ជម្រាបសួរ បងប្អូន ពូមីង អ៊ុំប្រុស អ៊ុំស្រី លោកតា លោកយាយ ទាំងអស់ ថ្ងៃស្អែកនេះខ្ញុំបាទ និងលោកអគ្គនាយក ឧកញ៉ា ឡេង ណាវ៉ាត្រា រួមទាំងក្រុមគ្រួសារ Galaxy Navatra ទាំងអស់ បានរៀបចំនូវអង្ករ៥០តោន និងគ្រឿងបរិភោគផ្សេងៗជាច្រើន ដើម្បីចែកជូនដល់បងប្អូនពូមីងអ៊ុំប្រុសអ៊ុំស្រីលោកតាលោកយាយ ដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្ត បន្ទាយមានជ័យ”៕

Leave a Reply