មនុស្សជិតបានទៅរស់នៅលើភពផ្កាយព្រះអង្គារ! Elon Muskបានរៀបចំទីតាំងមួយលើភពព្រះអង្គារ ដែលនឹងក្លាយជាទីក្រុងមនុស្ស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វ៉ាស៊ីនតោន៖ មហាសេដ្ឋកិច្ចអាមេរិកលោក អេឡុន ម៉ាសក៍ (Elon Musk) ដែលជាស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុនអវកាសឯកជន SpaceX ទើបតែបានប្រកាស អំពីការជ្រើសរើសយកតំបន់មួយ សម្រាប់ការសាងសង់មូលដ្ឋានស្នាក់នៅ នៅលើផ្ទៃភពព្រះអង្គារ (Mars)។ នេះបើតាមសារព័ត៌មានរុស្ស៊ីSputnikនាថ្ងៃទី១៧ តុលា ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រកាសរបស់លោក Musk ធ្វើឡើងកំឡុងព្រឹត្តិការណ៍ជជែកពិភាក្សាតាមអនឡាញមួយ ស្តីពីការស្រាវជ្រាវ និងការបោះមូលដ្ឋាននៅលើភពអង្គារហៅថា 2020 Mars Society Virtual Convention។ នាយកប្រតិបត្តិ SpaceX រូបនេះបានប្រាប់ទៀតថា មូលដ្ឋានស្នាក់នៅដំបូងបំផុត នឹងមានទីតាំងស្ថិតនៅប៉ូលខាងជើងរបស់ភពអង្គារ ជាតំបន់ដែលពោរពេញដោយទឹកកក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទឹកកកទាំងនោះនឹងត្រូវប្រើប្រាស់ ដើម្បីផលិតជាខ្យល់ដកដង្ហើម (អុកស៊ីសែន) ក៏ដូចជាថាមពលផ្គត់ផ្គង់នានា។ នាឱកាសនោះ លោក Elon Musk ក៏បានបង្ហើបឲ្យដឹងទៀតដែរថា ជើងហោះហើរទីមួយនៃនាវាអវកាស Starship ដែលអាចដឹកមនុស្សបាន ១០០នាក់របស់ក្រុមហ៊ុន SpaceX ឆ្ពោះទៅកាន់ភពអង្គារ អាចនឹងត្រូវធ្វើឡើងនៅក្នុងពេល ០៤ឆ្នាំទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា នាពេលកន្លងទៅនេះលោក Musk ក៏ធ្លាប់សង្កត់ធ្ងន់ដែរថា ការតាំងមូលដ្ឋានដែលអាចដំណើរការពេញលេញ ហើយទ្រទ្រង់ខ្លួនឯងបាននៅលើភពអង្គារ ទំនងជាមិនអាចបង្កើតឡើងក្នុងរយៈពេល ត្រឹមប៉ុន្មានទសវត្សរ៍ខាងមុខនេះឡើយ ព្រោះវាត្រូវការជើងហោះហើរ រាប់ពាន់ជើងឯណោះទៅកាន់ភពអង្គារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីខែកញ្ញា លោក Musk ក៏បានព្រមានដែរថា ការបញ្ជូនមនុស្សទៅកាន់ភពអង្គារ គឺប្រហែលជាការធ្វើដំណើរដែលមិនអាចត្រឡប់មកផែនដីវិញនោះឡើយ ប៉ុន្តែវានឹងអស្ចារ្យជាទីបំផុត បើអ្វីៗអាចប្រព្រឹត្តទៅបានដោយជោគជ័យ៕

Leave a Reply