បន្ទាយមានជ័យ គិតត្រឹមព្រឹកនេះ ទឹកជន់លិចស្រុក-ក្រុងចំនួន៦ ប៉ះពាល់ពលរដ្ឋជាង១៥,០០០គ្រួសារ និងជាង២៧០០គ្រួសារត្រូវ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែតុលានេះ ជំនន់ទឹកភ្លៀងដែលមានប្រភពហូរមកពីប្រទេសថៃ និងទឹកភ្លៀងនៅក្នុងខេត្តផងនោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានជន់លិចក្រុង-ស្រុកចំនួន៦ ក្នុងចំណោម៩ក្រុង-ស្រុក ដែលបណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ១៥,០០០គ្រួសារ ចំណែកជាង ២,៧០០គ្រួសារទៀត ត្រូវបានជម្លៀសទៅរកទីទួលមានសុវត្ថិភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្តថា ប្រតិបត្តិការនេះនៅតែបន្តធ្វើជាប់ឥតដាច់ ដើម្បីជួយសម្រួលទុក្ខលំបាក ជូនប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ។ លោកបានបញ្ជាក់ទៀតថា ដោយសារទឹកជំនន់នៅតែបន្តហូរធ្លាក់ពីប្រទេសថៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាពេលខាងមុខមិនយូរប៉ុន្មានទេ ជំនន់ទឹកភ្លៀងនឹងបន្តហូរធ្លាក់មកពីផ្នែកខាងលើថែមទៀត ដែលនឹងធ្វើឱ្យរងផលប៉ះពាល់គ្របដណ្ដប់ទូទាំង៩ក្រុង-ស្រុកតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុង-ស្រុកដែលរងផលប៉ះពាល់ទាំង៦នោះ រួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបូរី ស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកម៉ាឡៃ។ ចំណែកឯស្រុកចំនួនបី ដែលមិនទាន់រងផលប៉ះពាល់ខ្លាំង រួមមាន៖ ស្រុកភ្នំស្រុក ស្រុកស្វាយចេក និងស្រុកព្រះនេត្រព្រះ៕

Leave a Reply