ហួសចិត្តខ្លាំងណាស់! លោក អ៊ុន សិទ្ធា ប្រតិកម្មទៅលើភាពយន្តភាគថៃដែលបានយកប្រាសាទអង្គរវត្តទៅផ្សព្វផ្សាយជាសាធារណៈ ដូចរបស់ខ្លួន​ ថា”…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ ៖ ថ្មីៗនេះគណនីហ្វេសប៊ុករបស់តារាសម្តែងរាងខ្ពស់ស្រឡះលោក អ៊ុន សិទ្ធា បានបង្ហោះសារប្រតិកម្មទៅលើភាពយន្តភាគថៃដែលបានយកប្រាសាទអង្គរវត្ត ទៅផ្សព្វផ្សាយជាសាធារណៈ ដូចជារបស់ប្រទេសខ្លួនឯងនេះដោយ អ៊ុន សិទ្ធា បានរៀបរាប់អោយដឹងថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ប្រាសាទខ្មែរ គឺមានតែមួយគ្មានពីរទេ ដូច្នេះក្នុងនាមខ្ញុំជាសិល្បៈមួយរូបដែរ សូមធ្វើការមិនយល់ស្របសំរាប់ភាពយន្តភាគថៃ ដែលយករូបប្រាសាទអង្គរវត្តទៅផ្សព្វផ្សាយជាសាធារណៈ ដូចជាប្រាសាទប្រទេសខ្លួនឯងទៅវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែបើសំរាប់សាសន៍ដទៃដូចជាអឺរ៉ុបរឺក៏ Holywood មកថតវាមិនជាអ្វី ផ្ទុយទៅវិញគឺមានតែជួយផ្សព្វផ្សាយអោយប្រទេសខ្មែរ ។” ក្នុងនោះដែរ តារាសម្តែងដែលមានដើមកំណើតនៅក្នុងរាជធានីភ្នំពេញរូបនេះក៏បានបន្តទៀតថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ភាពយន្តថៃឆ្លុះបញ្ចាំងបែបនេះធ្វើអោយប្រទេសដទៃគេយល់ច្រឡំកាន់តែខ្លាំង ថាប្រាសាទខ្មែរជារបស់ថៃ ឬសៀម ជាក់ស្តែងការឆ្លុះបញ្ចាំងពីវប្បធម៌អរិយធម៌ខ្មែរមិនសូវទូលំទូលាយដូចសាសន៍ដទៃផង វាអាចផ្តល់ផលប៉ះពាល់»៕

Leave a Reply