ប្រពៃណាស់! ភរិយាលោកបង សុវណ្ណរិទ្ធី នំាកូនមកជួបនិងធ្វើរឿងរំជួលចិត្តមួយនេះផងដែរគឺ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅរសៀលថ្ងៃទី ១០ ខែ តុលា ២០២០ នេះលោកសុវណ្ណ រិទ្ធី បានសម្រេចក្ដីប្រាថ្នារបស់ខ្លួន បួសសងគុណឪពុកម្ដាយក្លាយជាព្រះសង្ឃហើយ ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះប្អូនៗរបស់លោករួមមានលោក សុវណ្ណ សេដ្ឋី និង សុវណ្ណ រិទ្ធីគីន ក៏សាងផ្នួសជាមួ យបងប្រុសដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពដែលព្រះតេជគុណ សុវណ្ណ រិទ្ធី បានបង្ហោះជាច្រើនសន្លឹកធ្វើឱ្យមហាជនចែករំលែកពេញបណ្ដាញសង្គម និង រំភើបចិត្តនូវទង្វើដ៏ប្រពៃនេះ បួសសងគុណឪពុកម្ដាយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺជាទំនៀមទម្លាប់ដ៏ល្អផូផង់មានតាំងពីបរមបុរាណមកក្នុងជីវភាពរស់នៅរបស់ប្រជាជនខ្មែរដែលជាពុទ្ធសាសនិកជន ។ យ៉ាងណាមិញមហាជនក៏មិនបានដឹងទេថា ព្រះតេជគុណ សុវណ្ណ រិទ្ធី រួមទាំងប្អូនៗបួសនៅវត្តណានោះទេ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃនេះផងដែល ប្រភពហ្វេសប៊ុករបស់ប្រពន្ធលោកសុវណ្ណរិទ្ធី បានបង្ហោះសារព្រមទំាង ប្រគេនចង្ហាន់<< នាងខ្ញុំ និង ប្អូនប្រុសពៅ ព្រមទាំងមិត្តភក្រ័ប្អូនៗ នៅថ្ងៃទី ១៥ តុលា ឆាំ្ន ២០២០ បានមករាប់បាត នៅវត្តលើភ្នំ១កន្លែង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលមានព្រះសង្ឃ ចំនួនជាង ១.០០០ អង្គ និងលោកបង សូមជូនបុណ្យ ដល់គុណមា្ចស់គ្រប់ព្រះអង្គ ដល់លោកប៉ា អ្នកម៉ាក់ ទាំងសងខាងរបស់នាងខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជូនដល់បងស្រីតែងបងស្រី វ៉ាន់ឌី បងស្រី ៥៤ បងស្រីណាៗ បងស្រីពេជ្រ ប្អូនរី ដែលបានជួយជ្រោមជ្រែង និង ផ្ដល់កំលាំងចិត្តឲនាងខ្ញុំ រហូតមក ជូនដល់លោកតា លោកយាយ លោកអ៊ំ លោកពូ អ្នកមីងបង ប្អូន ព្រមទាំងញាតិការទាំងប្រាំពីរសណ្ដាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសប្រទេសកម្ពុជារបស់យើងទាំងអស់គ្នា សូមអនុមោទនា បុណ្យ រួចផុតចាកទុក្ខ ជៀសផុតពីគ្រោះទឹកជំនន់ សុខសុវត្ថិភាព រកទទួលទានមានបាន មានសុខភាពល្អ ទាំងអស់គា្ន ដោយក្ដីគោរព និង ស្រឡាញ់ អំពីនាងខ្ញុំ សាធុៗ ចំនែកឯលោកបង សុវណ្ណរិទ្ធី ក៌បានបង្ហោះសារ ថ្ងៃនេះនាងតូចយកចង្ហាន់មកប្រគេន។

Leave a Reply