តារាខ្មែរទី១ ដេវីត និងទេព បូព្រឹក្ស ចំណាយទឹកប្រាក់ច្រើន បរិច្ចាគដល់ប្រជាពលរដ្ឋ ជួបគ្រោះទឹកជំនន់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖​ ជាការពិតប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដូចដែលប្រិយមិត្តអ្នកអានបានដឹងរួចមកហើយពីអាកាសធាតុបច្ចុប្បន្នរបស់ប្រទេសកម្ពុជា ដោយពេលនេះ ទឹកភ្លៀងនៅតែបន្តធ្លាក់ជារៀងរាល់ថ្ងៃ ធ្វើឲ្យមានជន់លិចគ្រប់កន្លែងមិនថាក្នុងទីក្រុង ឬនៅតាមបណ្ដាខេត្តនានានោះទេ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយទឹកជំនន់ឆ្នាំនេះពិតជាបានធ្វើឲ្យមានផលប៉ះពាល់ខ្លាំងទៅដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដោយសារទឹកលិចផ្ទះសម្បែងជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយទឹកទំជនន់កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ គេក៏ឃើញមានកងកម្លាំងជាច្រើនបានចំណាយកម្លាំងកាយ និងចិត្តចុះទៅជួយជម្លៀសបងប្អូនប្រជាពលរដ្ឋ ទៅកាន់ទីទួលមានសុវត្ថិភាពដោយមិនគិតពីការនឿយហត់នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះក៏មានសប្បុរសជន និងសិល្បករ សិល្បការិនីជាច្រើនបាននាំយកនៅថវិកា និងសម្ភារៈប្រើប្រាស់ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាបន្តបន្ទាប់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ មុននេះបន្តិចគូស្នេហ៍តារាចម្រៀងដ៏ល្បីប្រចាំប្រទេសលោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស បានសហការគ្នានាំយកនៅ ស្ទីង ១២០កេះ អង្ករ១០០បាវ ត្រីខ១០០យួរ និងទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារបន្ថែម ឆ្ពោះទៅបាត់ដំបង ដើម្បីឧបត្ថម្ភទៅកាន់បងប្អូនជនរងគ្រោះដោយទឹកជំនន់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ចាក់ផងដែរថា នេះជាសកម្មភាពគំរូមួយដ៏ល្អសម្រាប់សង្គមជាតិ ហើយយើងអាចនិយាយបានថា តារាប្រុសស្រីមួយគូនេះជាសិល្យករ សិល្បការិនីទីមួយ បានចំណាយនៅទឹកកប្រាក់ និងសម្ភារៈប្រើប្រាស់ច្រើនសម្រាប់ជួយបងប្អូនជួបទុក្ខលំបាកពីទឹកជំនន់នេះ៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply