ខួបអាពាហ៍ពិពាហ៍​របស់​ខ្លួន កា​កា​ពោល​ពាក្យ​ដ៏​ចាក់​ដោត​ថា “មាស​ពេជ្រ​លុយ​ឡាន​របស់​ប្រេន​មិន​សំខាន់​សម្រាប់​ខ្ញុំ​ទេ​…”(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​មួយចំនួន បានដឹង​រួចមកហើយ​ថា កា​កា​អូស្ត្រាលី ក្រោយ​រៀបការ​រហូតមកទល់​ពេលនេះ បានទទួល​ចំណងដៃ​កូនប្រុស​ម្នាក់ ដោយ​ដាក់ឈ្មោះ​ជា​ភាសា​ខ្មែរ​ទៀតផង ជាហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ផ្ទុះ​ការសរសើរ​រូបនាង​ព្រោងព្រាត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០​ម្សិលមិញ​នេះ ជា​ថ្ងៃ​ខួបអាពាហ៍ពិពាហ៍​របស់​ខ្លួន​នោះ កា​កា​បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​អមដោយ​សារ​​ដ៏​ចាក់​ដោត​ថា «ខួបអាពាហ៍ពិពាហ៍​ឆ្នាំនេះ​ឬ​ឆ្នាំ​ណាក៏ដោយ ខ្ញុំ​មិន​ត្រូវការ​អ្វី​ច្រើន​ទេ មាស​ពេជ្រ​លុយ​ឡាន​របស់​ប្រេន​មិន​សំខាន់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​ខ្ញុំ​ទេ ខ្ញុំ​សុំ​ត្រឹមតែ​ពេលវេលា​បែបនេះ​ឲ្យ​មាន​ជា​រៀងរហូត​ទៅ​នៅក្នុង​រង្វង់​គ្រួសារ នោះ​គឺ​គ្រប់គ្រាន់​ហើយ​សំរាប់​ខ្ញុំ អរគុណ​ប្ដី​សម្លាញ់​ដែល​បាន​ដើរ​ចូលមកក្នុង​ជីវិត​អូន កាដូ​កូនប្រុស​របស់​យើង​គឺជា​កាដូ​ដែល​ធំ​ជាទីបំផុត សម្រាប់​បេះដូង​និង​ជីវិត​របស់​អូន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចែករំលែក​សារ​នេះ​ចូលទៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កា​កា បានបញ្ជាក់​ទៀតថា «​រីករាយ​ថ្ងៃ​ខួបអាពាហ៍ពិពាហ៍​ប្ដី​សម្លាញ់ អូន​គ្មានអ្វី​ច្រើន​ទេ​សុំ​ត្រឹម​បួងសួង​ឱ្យ​គ្រួសារ​យើង​ជួបតែ​សុខ​សុភមង្គល​បែបនេះ​រហូត រស់​សប្បាយ​បែប​គ្រួសារ​ធម្មតា​បង្កើត​ពេលវេលា​ល្អៗ​សម្រាប់​កូន​យើង​ឱ្យបាន​ច្រើន គ្រប់គ្រាន់​ហើយ​សម្រាប់​អូន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កា​កា​អូស្ត្រាលី បាន​ធ្វើការ​សម្រាលកូន​ដោយ​ការ​វះកាត់ ដោយ​ជោគជ័យ (​នៅ​ថ្ងៃ​ដំណាលគ្នា​ជាមួយ​នឹង​តារា​ចម្រៀង​ពេជ្រ សូលី​កា ដែល​សម្រាល​ដោយ​ធម្មជាតិ​) កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២០ ដោយ​ដាក់ឈ្មោះ​ជា​ភាសា​ខ្មែរ​ថា ស៊ាន ចំរើន ឈ្មោះ​ពេញ​Lukas Chamroeurn Sean៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply