ប្រពៃណាស់!! ព្រះនាងតូចជេន​ ណា បានបង្ហាញអារម្មណ៏ពិតមួយក្រោយ​ចូលរួម​ចែក​អំណោយ​ដល់​ជន​ពិការជាលើកទីមួយ

ភ្នំពេញ ៖ មហាជនជាច្រើនមានការចាប់អារម្មណ៏ និងរំភើបជាខ្លាំង ក្រោយព្រះ​នាង​តូច​ជេន​ណា នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២០​នេះ បាន​បង្ហាញ​អារម្មណ៍​រីករាយ​ជា​ខ្លាំង ក្រោយពី ​បាន​ចូលរួម កម្មវិធី​ដ៏​ពិសេស​មួយ​នៃ​ការចែក​អំណោយ​ដល់​បងៗ​ពូ​មាមីង​ជន​ពិការ​នៃ​សមាគម​តន្ត្រី​សំនៀង​ជន​ពិការ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ ទី​១១ ខែតុលា ឆ្នាំ​២០២០​ម្សិលមិញ​នេះ​។​ព្រះ​នាង​តូច​ជេន​ណា នៅ​ថ្ងៃទី​១២ ខែតុលា​នេះ បាន​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា «​ជា​លើក​ទី​១​ហើយ​សម្រាប់​ខ្ញុំ ដែល​បាន​ចូលរួម​កម្មវិធី​ដ៏​ពិសេស​មួយ​នៃ​ការចែក​អំណោយ​ដល់​បងៗ​ពូ​មាមីង​ជនពិការ​នៃ​សមាគម​តន្ត្រី​សំនៀង​ជនពិការ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ ទី​១១ ខែតុលា ឆ្នាំ​២០២០ ដែល​រៀបចំឡើង​ដោយ អង្គការ​មូលនិធិ​សប្បុរសធម៌​ឆឺ​ជី សហការ​ជាមួយ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រាជធានី​ភ្នំពេញ ដោយមាន​វត្ថ​មាន​ប្រធាន​អង្គការ​មូលនិធិ​សប្បុរសធម៌​ឆឺ​ជី ,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ ឆៃ ច័ន្ទ​រិទ្ធី​សូលី​ដា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ ក្រសួង​កិច្ចការនារី ជា​គណអធិបតី​ចូលរួម​ក្នុង​កម្មវិធី​»​។​ដោយឡែក ​ព្រះ​នាង​តូច មាន​ព្រះបន្ទូល​ទៀតថា «​ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ខ្លាំងណាស់​ក្នុង​ភាតរភាព​យ៉ាង​ជិតស្និទ្ធ​បំផុត​ដោយ​ខ្ញុំ​មាន​កិត្តិយស​ដែល​អង្គការ​ឆឺ​ជី​បាន​អញ្ជើញ​ខ្ញុំ​ចូលរួម​ក្នុង​កម្មវិធី​នេះ ហើយ​បាន​មកជួប និង​ចូលរួម​ចែក​អំណោយ​ដល់​បងៗ​ពូ​មាមីង​ជនពិការភ្នែក​ចំនួន​៤៨៥​នាក់ ដែល​កំពុង​រង​ផលប៉ះពាល់​ដល់​ជីវភាព​ដោយសារ​ជំងឺ​រាតត្បាត កូ​វីត ១៩»​។​ក្នុងនោះដែរ ​ព្រះ​នាង​តូច​ជេន​ណា បាន​បញ្ជាក់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​ក្រោយពី​ការជជែក​សំណេះសំណាល​រួចមក ខ្ញុំ​បាន​យល់​កាន់តែច្បាស់​អំពី​ទុក្ខលំបាក​ជាច្រើនរ​បស់បងៗ​ពូ​មាមីង​ជនពិការ ខ្ញុំ​មាន​សេចក្តី​ក្តុកក្តួល​ក្នុង​ចិត្ត​ណាស់ ហើយក៏​សូម​កោតសរសើរ​ដោយស្មោះ​អស់ពី​បេះដូង​នូវ​វីរភាព​តស៊ូ​ក្នុង​ឆាកជីវិតរ​បស់បងៗ​ពូ​មាមីង​ដែល​មក​ទទួល​អំណោយ​នៅទីនេះ ក៏ដូចជា​បងៗ​ជនពិការ​នៅ​ទូទាំងប្រទេស ដែល​ខិតខំ​តស៊ូ​ក្នុង​ជីវិត​ដោយ​លំបាក​បំផុត​ទាំង​ខ្លួន​ពិការ ដោយ​រង​ពិការភាព​ពី​កំណើត រឺ​ពិការភាព​ក្នុង​បុព្វេ​ហេតុ​ណាមួយ​ក៏ដោយ​ក៏​នៅតែ​ខិតខំ​រស់ ខិតខំ​រៀនសូត្រ និង​ចាប់យក​ជំនាញ​លើ​សិល្បៈ ផ្នែក​ចម្រៀង តន្ត្រី​បុរាណសម័យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏ដូចជា​ជំនាញ​ម៉ាស្សា​ផងដែរ ដើម្បី​ចិញ្ចឹមជីវិត​ខ្លួន​និង​គ្រួសារ​»​។​យ៉ាងណាមិញ ​ព្រះ​នាង​តូច មានបន្ទូល​ទៀតថា «​នៅក្នុង​ពេលនោះ ខ្ញុំ​ក៏បាន​ច្រៀង​ចម្រៀង​បី​បទ​ជាមួយ​បងៗ​ពូ​មាមីង​ជនពិការភ្នែក​នៅក្នុង​ក​ម្ម​វិធី​នោះ​ផងដែរ​គឺ​ដើម្បី​លើកទឹកចិត្ត និង​ផ្តល់​ភាពស្និទ្ធស្នាល​យ៉ាង​កក់ក្តៅ​ក្នុងនាម​ជា​ខ្មែរ​ដូចគ្នា​។ ខ្ញុំ​សូម​ជូនពរ បងៗ​ពូ​មាមីង​ជនពិការ​ទាំងអស់ អោយមាន​សុខភាព​ល្អ មាន​សេចក្តីសុខ ជួបតែ​មនុស្ស​ល្អៗ គ្រួសារ​មាន​សុភមង្គល​ជា​ដរាប ហើយ​ខ្ញុំ​ក៏​សំណូមពរ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់ មេត្តា​ចូលរួម​ជួយ​ពួកគាត់​ជា​កម្លាំងចិត្ត​ក្តី កម្លាំង​ថវិកា​ក្តី ហើយក៏​សូមមេត្តា​កុំ​រើសអើង​ពួកគាត់​ផងដែរ​»៕ប្រភព៖តារា

Leave a Reply