ទឹកចិត្តល្អណាស់! ទៀងមុំ សុធាវី និង ស្វាមី ជួន សុកាន់ណារិទ្ធ បានបរិច្ចាគថវិកា ផ្ទាល់ខ្លួន ដើម្បីជួយបងប្អូនខ្មែរ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នូវទឹកប្រាក់ចំនួន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាពេលបច្ចុប្បន្ន​ ស្ថានភាពទឹកជំនន់​ នៅមិនទាន់មានភាពល្អប្រសើរវិញនៅឡើយទេ​ ហើយបងៗកងកម្លាំង ក៏ដូចជាអាជ្ញាធរ កំពុងតែជួយ ពួកគាត់ឲ្យទៅកាន់ទីទួលសុវត្ថិភាព ដើម្បីសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋយើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលសំខាន់នៅពេលនេះ សូមបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ទៅលើ សត្វអសេរពិសនានា និងថែរក្សាសុខភាព ឲ្យបានល្អ ថែរក្សាអនាម័យគ្រប់ពេលវេលា ដើម្បីសុខភាពរបស់បងប្អូន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកហេង ឡុង បានឲ្យដឹងថា សូមថ្លែងអំណរគុណដល់តារាចម្រៀង ទៀងមុំ សុធាវី និង ស្វាមី ជួន សុកាន់ណារិទ្ធ ដែលបានបរិច្ចាគថវិកាចំនួន ២.០០០ដុល្លារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះជំនន់ទឹកភ្លៀង។ អរគុណសន្តិភាព”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនយើងជាច្រើន​បានសម្តែងការត្រេកអរ និងរំភើបជាខ្លាំង ពេលបានឃើញ ខ្មែរ ចេះជួយគ្នាក្នុងគ្រាមានអាសន្ន ពិសេស គឺស្ថានភាពនៅពេលនេះ គឺពួកគាត់កំពុងតែត្រូវការជំនួយយ៉ាងខ្លាំងពីបងប្អូនទាំងអស់គ្នា៕

Leave a Reply