ទឹក​ជំនន់ផ្លូវ​ខូច​ក្រលុក​ធំៗ មក​យល់​ដឹង​ ពី​វិធី​យក​រួចខ្លួន​ខ្លះ​ៗ​ពេល​ធ្វើ​ដំណើរធ្លាក់ក្រលុក​ធំៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យល់​ដឹង​៖ ក្នុង​រយៈពេល​ដ៏ខ្លី កម្ពុជា​បាន​ទទួល​រង នៅ​ការ​ធ្លាក់​ភ្លៀង ​ក្នុង​កម្រិត​ពី​មធ្យ​ម​ទៅ​ច្រើន និង​​ឥទ្ធិពលនៃ​ព្យុះ ​​ជា​ហេតុ​បង្កឲ្យ​ទៅ​ជា​​​គ្រោះ​ទឹក​ជំនន់​ ដែល​បានធ្វើ​ឲ្យ​លិច​លង់ ​ផ្ទះសម្បែង​ប្រជា​ពលរដ្ឋ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ សាលា​រៀន វត្ត​អារាម ​រួមទាំង​ដំណាំ សត្វ​ចិញ្ចឹម ផ្សេង​ៗក៏ត្រូវ​បាន ​បំផ្លិតបំផ្លាញស្ទើរ​តែ ទាំងស្រុងផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហា​ទឹក​ជំនន់​នេះ ​មិនមែន​កើត​មាន​ឡើង​តែ ​នៅ​តាមបណ្តា​​ខេត្ត​ដែលនៅ​​ជាប់​នឹង​ដងទន្លេ ​ស្ទឹង ជួរ​ភ្នំ​ដង​រែក​និង ​ជួរភ្នំក្រវាញ​តែប៉ុណ្ណោះទេ។ តែ​នៅក្នុង​រាជ​ធានីភ្នំពេញ​ ក៏ទទួល​រង​នៅ​ការ​វាយ​លុក ​ពី​គ្រោះ​ទឹកជំនន់ ​យ៉ាង​ធ្ងរ​ធ្ងរផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដែលរហូតមកទល់​ពេល​នេះ ​​ផ្លូវ​មួយ​ចំនួនត្រូវ​បាន​បិទ និងទទួល​រង​ នៅការ​ខូច​ខាត​យ៉ាងខ្លាំង​បង្កើត​ជា​​ក្រឡុកនិង​ជង្ហក់​​ធំៗ ដែលបញ្ហានេះ ​បានក្លាយ​ទៅជា​ទុក្ខ​កង្វល់ ​និង​ការ​ព្រួយ​បារម្ភរបស់​ប្រជា​ពលរដ្ឋភាគច្រើន ព្រោះ​វា​អាច​បង្កជា​គ្រោះ​ថ្នាក់ ​ដល់​អ្នកធ្វើ​ដំណើរ លើ​ដងផ្លូវ​ទាំងឡាយ​បាន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់​ស្តែង ​កាលពី​ពេល​ថ្មីៗនេះ ក៏​មាន​ករណី​​ស្ត្រី​២​រូប​បាន​បាត់​បង់​ជីវិត ​ព្រោះ​តែ​ម្នាក់​បាន​ជិះម៉ូតូ​ធ្លាក់រណ្តៅ​ធ្វើ​លូ ​​រហូតដល់​ត្រូវ​បាតបង់​ជីវិត​នៅ​ក្នុង​រាជ​ធានីភ្នំពេញ​ និង​មួយ​ករណី​ទៀត ​យុវតី​មួយ​រូប​បាន​ដើរ​ធ្លាក់ប្រលាយ​នៅ​ក្នុង​ខេត្ត​ពោធិ៍​សាត់ ​រហូត​ធ្វើ​ឲ្យ ​បាត់​បង់​ជីវិត​ដូច​គ្នាដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យ​ហេតុ​នេះ​ សូម​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ ​បង្កើន​នៅ​ការប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត។ ប្រសិន​បើ​ផ្លូវ​មាន​កម្រិត​ទឹក​លិច​ខ្លាំង ​បើសិន​ជា​​អាច​ជៀស​បាន ​សូមកុំ​​ធ្វើដំណើរ​ឲ្យ​សោះ​​ត្រូវ​ព្យាយាម​រក​​ផ្លូវ​វាងផ្សេង​ដែល ​មិន​មានស្ថាន​ភាពលិច​ខ្លាំង អាច​ឲ្យ​យើង ​មើល​ឃើញ​ផ្លូវ​បាន​ និង​ប្រសិន​បើ​មិន​អាច​ជៀស​បាន​ ត្រូវ​ជិះ​សន្សឹមៗ ឬ​ចុះបណ្តើរ ដើម្បី​ធានា​សុវត្ថិភាព​យើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះ​ថា​នៅពេលដែល ​យើង​ជិះ​ធ្លាក់​ជង្ហក់ធំៗ ​វា​នឹង​ធ្វើ​ឲ្យ​យើង​​ផ្កាប់​មុខ​ចូ​លទៅក្នុង​ទឹក​ប្រសិន​បើ​អ្នកដែល​អាច ​ចេះ​ហែល​ទឹក​ប្រហែល អាច​ស្រវា​ងើប​ ត្រឡប់មក​វិញ​បាន​លឿនតែ​ ​សម្រាប់​អ្នក​ដែល​មិន​ចេះ​ហែល​ទឹក ​អាច​នឹង​ពិបាក​ងើ​បឡើង​វិញ ​ជាហេតុ​ធ្វើ​ឲ្យ​ឈ្លក់​ទឹក​រហូត​ដល់​បាត់​បង់​ជីវិត​បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​យ៉ាង​ណាក៏​ដោយ ​ប្រសិន​បើ​អ្នក​ស្ថិត​ក្នុង​កាលៈទេសៈបែបនេះ ​​អ្នក​ក៏​ត្រូវ​ពង្រឹង​សា្មរតី ​ស្រវា​ទប់​ម៉ូតូ ​ឬ​បើ​អាច​ត្រូវ​ព្យាយាម​ធាក់​ម៉ូតូ ច្រាន​ខ្លួន​ឡើង​លើ​ ​ដើម្បី​អាច​ឲ្យ​អ្នក​ងើប​ចេញ ​ពី​ក្នុង​ទឹក​នោះ​បាន។ * ចំណែក​វិធី​យក​រួច​ខ្លួន​នៅពេល​ដែល​រថយន្តធ្លាក់​ចូលក្នុង​ជង្ហក់ធំៗមានដូចជា​៖ ប្រភព៖ Talking About Car…

Leave a Reply