ប្រពៃណាស់ ! សួស វីហ្សា ស្វាមី ព្រមទាំងអូន Jenny បានចូលរួមបរិច្ចាគថវិការផ្ទាល់ខ្លួន ដើម្បីជួយដល់បងប្អូនខ្មែរ រងគ្រោះដោយជំនន់ទឹកភ្លៀង នូវទឹកប្រាក់ចំនួន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀង ដ៏ល្បីឈ្មោះ អ្នកនាង សួស វីហ្សា និងតារាសម្តែង លោក ថម មី បានឃើញពីការរងទុក្ខរបស់បងប្អូនខ្មែរយើង ដែលកំពុងតែជួបនូវការលំបាក ដោយសារជំនន់ទឹកភ្លៀងហើយនោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ទើរតែស្រក់ទឹកភ្នែក ព្រោះថាពួកគាត់ត្រូវចាកឆ្ងាយពីផ្ទះសំបែង បាត់បង់ដំណាំ មិនអាចធ្វើអ្វីបាន ទាល់តែសោះ ត្រូវ រកទីទួលសុវត្ថិភាព ដើម្បី សុវត្ថិភាពរបស់ខ្លួនសិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅពេលនេះ អ្នកនាង សួស វីហ្សា ដែលទើបតែសម្រាលកូនស្រី មិនដល់មួយអាទិត្យផង ក៏បានចូលរួមចំណែក ជួយដល់ពួកគាត់ទៅតាមលទ្ធភាព ដែលខ្លួនមាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកហេង ឡុង បានបង្ហោះសារថា “សូមថ្លែងអំណរគុណដល់តារាចម្រៀង សួស វីសា ស្វាមី និងទាំងកូនស្រី ដែលបានបរិច្ចាគថវិកាចំនួន ៥០០ដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងសូមអរគុណយ៉ាងជ្រៀលជ្រៅ បំផុតដល់អ្នកទាំងបីនាក់ ដែលបានចូលរួមបរិច្ចាគថវិការ ដល់បងប្អូនរងគ្រោះ ដោយទឹកជំនន់នៅពេលនេះ៕

Leave a Reply