ជួយស៊ែម្នាក់មួយផង! ពេលនេះវត្តអារាមមួយនៅខណ្ឌដង្កោ ទឹកបុកខ្លាំងលិចដល់ត្រឹម.ក ហើយ​

នាព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០ នេះ វត្តចំការខ្សាច់ ស្ថិតនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បាននឹងកំពុងទទួលរងការលិចលង់ ដោយសារជំនន់ទឹកភ្លៀងគ្រប់ដណ្តប់ ពេញទីធ្លាវត្តទាំងមូលតែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរូបភាពជាច្រើនសន្លឹកដែលបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក យើងឃើញថា ទឹកជំនន់បានលិចចូលដល់ព្រះវិហារ សាលាឆាន់ សាលាពុទ្ធិកបឋមសិក្សាចំការខ្សាច់ កុដ ពោលគឺ ទឹកបានលាតសន្ធឹងពាសពេញទីធ្លាវត្តទាំងអស់ ដោយស្ថានភាពទឹកមានកម្ពស់ជ្រៅគួរសមផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការទទួលរងគ្រោះលិចលង់ដោយទឹកជំនន់នៅក្នុង វត្តចំការខ្សាច់ នេះបន្ទាប់ពីភ្លៀងបន្តធ្លាក់ខ្លាំងកាលពីយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ ព្រមទាំងទំនប់ទឹកជាច្រើនមិនអាចទប់ទល់ជាមួយកម្ពស់ទឹកកើនឡើងឥតឈប់ រហូតបានបាក់ធ្វើឱ្យទឹកចូលទៅវាយប្រហារដល់ខណ្ឌដង្កោយ៉ាងកំហុគ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា ទឹកជំនន់នៅតែបន្តវាយប្រហាមកលើប្រទេសកម្ពុជា នៅតាមតំបន់នានា ដោយកម្ពុជាយើងកំពុងទទួលរងឥទ្ធិពលពីខ្យល់ព្យុះធំៗចំនួន ២ ពីប្រទេសចិន គឺ ណាងកា និង សូដែល ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះគ្រោះថ្នាក់នានា ដែលអាចកើតឡើងជាយថាហេតុ ៕

Leave a Reply