បានបុណ្យច្រើនណាស់ ! លោកស្រី ទ្រី ដាណា ប្រាប់ពីអារម្មណ៍ពិត ពេលបានទៅឃើញទិដ្ឋភាពរបស់បងប្អូន ដែលរងគ្រោះផ្ទាល់ ហើយលោកស្រី ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្មានថ្ងៃមកនេះ ភ្លៀងនៅតែបន្ត ធ្លាក់ស្ទើរតែរាល់ថ្ងៃ ទើបបណ្តាលឲ្យខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាកំពុងតែជួបការលិចលុងយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋពេលនេះបានកំពុងតែមានការព្រួយបារម្ភជាពន់ពេក ព្រោះអីផ្ទះរបស់ពួកគាត់ត្រូវបានរងគ្រោះដោយសារទឹកជំនន់បំផ្លាញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងលោកស្រី ទ្រី ដាណា ចុះទៅជួបផ្ទាល់ជាមួយបងប្អូន និងបាននាំយកអំណោយទៅចែកជូនដល់ពួកគាត់ថែមទៀតផង។ ដោយឡែក នៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា បានបង្ហោះសារថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“បន្ទាប់ពីប្រគល់អំណោយជូនខេត្តបាត់ដំបង នាងខ្ញុំបានចុះដល់ទីតាំងលិចទឹក អាណិតពួកគាត់ណាស់ មិនដឹងថាត្រូវរកស៊ីអី បើលិចអស់ចឹង មានតែជួយគ្នាសិន ទម្រាំគ្រោះធម្មជាតិរំលងផុតទៅ។ ផ្ទះនាងខ្ញុំក៏ធ្លាប់លិចដែរ យល់អារម្មណ៍ហ្នឹងណាស់ “។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមននឹងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងអរគុណ ដល់លោកស្រី ទ្រី ដាណា និងស្វាមី ដែលបានចំណាយថវិការផ្ទាល់ និងពេលវេលាផ្ទាល់ខ្លួន ដើម្បីជួយដល់ជនរងគ្រោះទាំងអស់គ្នា នៅក្នុងគ្រាមានអាសន្ននេះ៕

Leave a Reply