អ៊ីស្រាអែល​ប្រតិកម្មនឹងអាមេរិក ដែលចង់លក់យន្តហោះចម្បាំង F-35 ​ឱ្យទៅកាតា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យេរូសាឡឹម៖ រដ្ឋមន្រ្តីស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ីស្រាអែលនឹងប្រឆាំងដាច់ខាត​ រាល់​បំណងលក់យន្តហោះចម្បាំង F-35 របស់អាមេរិក ទៅឱ្យកាតាដែលជាប្រទេសមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ក៏ដូចជាក្រុមសកម្មប្រយុទ្ធហាម៉ាស ដោយ​អះអាងថា​​អ៊ីស្រាអែលត្រូវតែថែរក្សាឧត្តមភាពយោធារបស់ខ្លួននៅក្នុងតំបន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អេលី ខូហិន (Eli Cohen) ដែលជារដ្ឋមន្រ្តីស៊ើបការណ៍ បាន​ឆ្លើយតបទៅនឹងរបាយការណ៍សារព័ត៌មាន រ៉យទ័រ ដែល​រាយការណ៍ថា ប្រទេសកាតាបានដាក់សំណើជាផ្លូវការទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីសុំទិញយន្តហោះ​ចម្បាំងប្រភេទ F-35 ពីក្រុមហ៊ុនផលិតសព្វាវុធរបស់អាមេរិក​ Lockheed Martin Corp. LMT.N ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សហរដ្ឋអាមេរិកបានពិគ្រោះយោបល់ជាមួយអ៊ីស្រាអែល លើការស្នើសុំលក់អាវុធទំនើបៗ ទៅប្រទេសដទៃទៀតនៅក្នុងតំបន់ ក្រោមគោលការណ៍នៃការការពារ “ភាពប្រសើរខាងយោធា” របស់អ៊ីស្រាអែល។ ប៉ុន្តែមានគម្រោងខ្លះ​ បើទោះបីជាមានការជំទាស់ពីខាង​អ៊ីស្រាអែលយ៉ាងណា​ក្តី ក៏សហរដ្ឋអាមេរិកនៅតែសម្រេចចិត្តលក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណើទិញយន្តហោះ F-35 របស់កាតា​ត្រូវបានធ្វើឡើង បន្ទាប់ក្រុងវ៉ាស៊ីនតោនបានយល់ព្រមពិចារណា ក្នុងការលក់យន្តហោះចម្បាំងឱ្យអារ៉ាប់រួមកាលពីខែសីហា ​​ដើម្បីជាការរិតចំណងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក​ និងមហាអំណាច​ឈូងសមុទ្រអារ៉ាប់រួម ក៏ដូចជាអ៊ីស្រាអែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរជម្រាបថា ​ប្រទេសអ៊ីស្រាអែល ដែលបានទិញនិងដាក់ពង្រាយយន្តហោះ F-35 អាមេរិក ក៏បានសម្តែងការអន់ចិត្តដែរ​ ក្រោយឮ​ថាអារ៉ាប់រួមក៏ទទួលបានយន្តហោះចម្បាំង​​ បើទោះបីប្រទេសទាំងពីរ​កំពុងព្រួយបារម្ភ​អំពីការគំរាមកំហែងពីអ៊ីរ៉ង់ក៏ដោយ៕

Leave a Reply