តារាល្បីៗ ៤ ដួង បង្ហោះសារបួងសួងឱ្យកម្ពុជា រួចផុតពីគ្រោះទឹកជំនន់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈខេត្តមួយចំនួនរបស់ប្រទេសកម្ពុជា កំពុងជួបគ្រោះទឹកជំនន់ ដោយសារផ្លូវ សាលារៀន ផ្ទះសម្បែងមួយចំនួនធំត្រូវបានលិចលង់បណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេសប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្ដាខេត្តរងគ្រោះដូចជា ខេត្តបាត់ដំបង និង ពោធិ៍សាត់ជាដើម ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចជួយសង្គ្រោះ ដោយការជម្លៀសចេញទៅរកតំបន់ដែលមានសុវត្ថិភាព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពទឹកជន់លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ស្ថានភាពបងប្អូនជិះទូកក្រោមតំណក់ទឹកភ្លៀង ខ្លះហែលទឹកតោងកងឡានគេចខ្លួនពីទឹកជំនន់យ៉ាងកម្សត់ ត្រូវបានគេយកទៅបង្ហោះ និង ចែកចាយតៗគ្នាពេញបណ្ដាញសង្គម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងក្ដីអាណិតអាសូរជាពន់ពេកដល់តំបន់រងគ្រោះ ក្នុងនោះគេឃើញមានសិល្បករ-ការិនីល្បីៗប៉ុន្មានដួង បានបង្ហាញពីទឹកចិត្ត ក្ដីព្រួយបារម្ភដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះយ៉ាងខ្លាំង ចំពោះគ្រោះធម្មជាតិលើកនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីបង្ហាញអារម្មណ៍ក្ដុកក្ដួលរំជួលចិត្តដល់ជនរងគ្រោះ តារាល្បីៗមានដូចជា កំពូលតារាចម្រៀង មាស សុខសោភា , លោក ខាន់ ជេមស៍ , លោក ណុប បាយ៉ារិទ្ធ និង លោក ឆន សុវណ្ណារាជ ជាដើម បានចេញមុខមុនតារាដទៃ បួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយជួយតាមថែរក្សាដល់ប្រជាពលខ្មែរឱ្យឆាប់រួចផុតពីទុក្ខលំបាកនេះ ៕

Leave a Reply