ផ្ទុះការសរសើរអ្នកបាត់ដំបង ពេលទឹកលិចគ្មានសំរាមអណ្ដែតរាយប៉ាយ មិនចាញ់នៅជប៉ុនទេ…

បាត់ដំបងក៏ជាខេត្តមួយនៅក្នុងប្រទេសកម្ពុជាកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងយ៉ាងគំហុក នៅតាមស្រុកមួយចំនួន និងនៅក្នុងក្រុងបាត់ដំបង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំនន់ទឹកភ្លៀងនេះបានបង្កផលប៉ះពាល់ជាខ្លាំងលើជីវភាពរស់នៅរបស់ប្រជាជន នាំឱ្យមានផលវិបាកក្នុងការប្រកបអាជីវកម្មលក់ដូរ ការប្រកបកិច្ចការងារប្រចាំថ្ងៃ ពិសេសនោះគឺប៉ះពាល់ខ្លាំងទៅលើវិស័យកសិកម្ម ដោយសារបាត់ដំបង គឺជាខេត្តដែលផ្គត់ផ្គង់ស្រូវអង្ករធំជាងគេនៅក្នុងប្រទេសកម្ពុជា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងស្ថានភាពទឹកជំនន់កំពុងតែជន់លិចខ្លាំងនោះ មានរឿងមួយដែលធ្វើឱ្យមហាជនកោតសរសើរនោះ គឺបរិស្ថាននៅក្នុងខេត្តមួយនេះបានបង្ហាញយ៉ាងច្បាស់ពីរបៀបរបបនៃការរស់នៅប្រជាជនយ៉ាងមានរបៀប មានវិន័យ មានសីលធម៌ល្អ មានការទទួលខុសត្រូវទៅលើការគ្រប់គ្រងសំរាមរបស់ពួកគេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុចគួរឱ្យកត់សម្គាល់នោះ ពេលទឹកលិចនៅក្នុងទីក្រុង ជាទីប្រជុំជន មានប្រជាជនរស់នៅច្រើនអ៊ូអរ តែគ្មានឃើញវត្តមានសំរាមអណ្ដែតតាមទឹកព្រោងព្រាតនោះឡើយ ។ ក្រោយឃើញទិដ្ឋភាពបែបនេះនាំឱ្យការស្ញើញសរសើរ និងជាគំរូដ៏ល្អមួយទៅកាន់ប្រជាជននៅតាមបណ្ដាខេត្តផ្សេងៗទៀតផងដែរ ៕

Leave a Reply