ទឹកចិត្តល្អណាស់! ឃើញភ្នំពេញកំពុងកកស្ទះសំរាម ជប៉ុនឱ្យរថយន្តថ្មីៗ ៦ គ្រឿងគ្មានគិតលុយ ១ រៀល

រាជធានីភ្នំពេញកំពុងតែប្រឈមនៅនឹងបញ្ហាបរិស្ថានជាខ្លាំង ជាពិសេសមួយរយៈចុងក្រោយនេះការប្រមូលសំរាមយកទៅចាក់នៅទីលានស្តុកសំរាមកាន់តែភាពយឺតយ៉ាវ បណ្ដាលឱ្យសំរាមនៅកកស្ទះនៅក្នុងទីក្រុង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហានេះមួយផ្នែកក៏បណ្ដាលមកពីកង្វះខាតនៃរថយន្តប្រមូលសំរាម ពិសេសនោះគឺកម្មករក្រុមហ៊ុនស៊ីនទ្រី បានធ្វើកូដកម្មមិនព្រមបំពេញការងារ ទោះបីជាមានការសម្របសម្រួលរវាងសាលារាជធានី និង ក្រុមហ៊ុនរួចរាល់ហើយក្ដី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមើលឃើញពីបញ្ហាប្រឈមដែលកំពុងតែកើតឡើងនេះរដ្ឋាភិបាលប្រទេសជប៉ុនបានផ្ដល់ជំនួយរថយន្តដឹកសំរាម ៦ គ្រឿងបន្ថែមទៀតមកសាលារាជធានីភ្នំពេញ ដើម្បីរួចចំណែកក្នុងការដោះស្រាយបញ្ហានេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមទំព័រហ្វេសប៊ុកផេករបស់សាលារាជធានីភ្នំពេញ ។ អ្វីដែលគួរឱ្យរំភើបចិត្តនោះរថយន្តប្រមូលសំរាមថ្មីៗទាំង ៦ គ្រឿងនេះ គឺបានមកពីទឹកចិត្តនៃប្រជាជនជប៉ុននៅទីក្រុង Osaka បានបរិច្ចាគជាទឹកប្រាក់តាមរយៈរដ្ឋាភិបាលរបស់ខ្លួន ដើម្បីបានផ្ដល់មកដល់ប្រទេសកម្ពុជា ។

Leave a Reply