រុស្ស៊ីអញ្ជើញ​អាមេនីនិងអាស៊ែបៃ​សង់ ​ឱ្យចូលរួម​កិច្ចពិភាក្សា​ចរចាសន្តិភាព…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ូស្គូ៖ នៅថ្ងៃសុក្រនេះប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន បាន​​អញ្ជើញរដ្ឋមន្ត្រីការបរទេសអាស៊ែបៃ​សង់និងអាមេនី ឱ្យចូលរួម​ក្នុងកិច្ចពិភាក្សាមួយនៅទីក្រុងម៉ូស្គូ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្តីថ្លែងការណ៍របស់ការិយាល័យនាំពាក្យលោក ពូទីន បានគូសបញ្ជាក់ថា បន្ទាប់ពីមានការពិភាក្សាតាមទូរស័ព្ទជាបន្តបន្ទាប់រវាងប្រធានាធិបតីអាស៊ែបៃ​សង់លោក Ilham Aliyev

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក៏ដូចជានាយករដ្ឋមន្រ្តីអាមេនីលោក Nikol Pashinyan រួចមក ប្រធានាធិបតីនៃប្រទេសរុស្ស៊ី ក៏បានអំពាវនាវឱ្យបញ្ឈប់​ការប្រើប្រាស់កម្លាំងយោធា នៅក្នុងតំបន់ជម្លោះ ណាហ្គ័រណូការ៉ាបាក់ ជាបន្ទាន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រទេសអាមេនីនិងអាស៊ែបៃ​សង់ ដែលជាផ្នែកមួយនៃអតីតសហភាពសូវៀត បានកើតមានជម្លោះរវាងគ្នានិងគ្នានៅតំបន់ភ្នំ ណាហ្គ័រណូការ៉ាបាក់ ជាច្រើនលើកច្រើនសា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយបើទោះបីមាន​កិច្ចចរចាសន្តិភាព​ចាប់​ពីឆ្នាំ១៩៩៤ នៅពេលដែលមានបទឈប់បាញ់គ្នាយ៉ាងណាក្តី ប៉ុន្តែ​ការប៉ះទង្គិចគ្នាតិចតួច​ក៏នៅតែកើតមានម្តងម្កាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​ឱ្យដឹងដែរថា ​ជម្លោះ​ជាថ្មីរវាងអតីតសាធារណរដ្ឋសូវៀតទាំងពីរ នៅតំបន់ផ្តាច់ខ្លួនការ៉ាបាក់ ដែលចាប់ផ្តើម​ឡើង​កាលថ្ងៃទី ២៧ ខែកញ្ញា​ ឆ្នាំ២០២០ រហូតមកដល់ពេលនេះ បានបណ្តាលឱ្យមនុស្សរាប់រយនាក់​ស្លាប់និងរងរបួស។ ចំណែក ផ្ទះសម្បែង សាលារៀន រួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply