ល្អហួស!ទីបំផុតជប៉ុនអនុម័តជាផ្លូវការនូវការ «ផ្តល់វ៉ាក់សាំងកូវីដ-១៩មិនគិតថ្លៃ» ជូនប្រជាជនខ្លួនទាំងអស់!

តូក្យូ៖ ផែនការដែលត្រូវបានប្រកាសចេញកាលពីពេលលោក អាបេ ស៊ីនហ្សូ នៅកាន់តំណែងនោះ ទីបំផុតត្រូវបានអនុម័តជាផ្លូវការហើយ ដោយរដ្ឋាភិបាលជប៉ុនថ្មីដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ស៊ូហ្គា យ៉ូស៊ីហ៊ីដេ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះគឺការផ្តល់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ដោយមិនគិតថ្លៃជូនប្រជាជនជប៉ុនទាំងអស់ ប៉ុន្តែសម្រាប់ជនបរទេសទាំងឡាយ ដែលកំពុង
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នាក់នៅក្នុងប្រទេសដីកោះមួយនេះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសម្រេចចិត្តខាងលើនេះ ត្រូវបានធ្វើឡើងតាមរយៈក្រសួងសុខាភិបាលជប៉ុន ដោយស្ថិតក្នុងគោលដៅទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 នៅទូទាំងប្រទេស។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាស្ថិតនៅចំពោះមុខ ភាពមិនច្បាស់នៅឡើយជុំវិញថា តើវ៉ាក់សាំងសរុបចំនួនប៉ុន្មានលានដូស ទើបគ្រប់គ្រាន់ក្នុងការទប់ស្កាត់ COVID-19
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនឲ្យរាតត្បាតតទៅទៀតនោះក៏ដោយ ក៏នយោបាយចែកវ៉ាក់សាំងដោយមិនគិតថ្លៃនេះ បានបញ្ជាក់ពីការផ្តោតសំខាន់ជាជំហានដំបូង
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទៅលើការផ្តល់ដល់ជនជាតិជប៉ុនមុនគេ ខណៈជនបរទេសនានាដែលកំពុងរស់នៅក្នុងទឹកដីជប៉ុននោះ មិនទាន់ត្រូវបានកំណត់ថា តើពួកគេនឹងត្រូវចំណាយប្រាក់ដែរ ឬអត់សម្រាប់វ៉ាក់សាំងនោះឡើយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងនេះក្តី មន្ត្រីមួយរូបនៃក្រសួងសុខាភិបាលជប៉ុន បានបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនថា ជនបរទេសរស់នៅក្នុងប្រទេសជប៉ុន ក៏គួរតែនឹងទទួលបានវ៉ាក់សាំង COVID-19 ដោយឥតគិតថ្លៃដូចគ្នាដែរ ព្រោះវានឹងក្លាយជាផលប្រយោជន៍រួម សម្រាប់ប្រទេសជប៉ុនទាំងមូល។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋាភិបាលជប៉ុនបានធ្វើការធានាកន្លងមកនេះថា ខ្លួននឹងមានវ៉ាក់សាំង COVID-19 ចែកជូនប្រជាជនគ្រប់គ្នា យ៉ាងហោចណាស់នៅមុនពាក់កណ្តាលឆ្នាំ២០២១ ខណៈថវិកាសម្រាប់ទិញវ៉ាក់សាំង
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺនឹងត្រូវយកចេញពីកញ្ចប់ថវិកាជាតិ ៦.៤ពាន់លានដុល្លារអាមេរិក ដែលជប៉ុនបានអនុម័តដើម្បីដោះស្រាយវិបត្តិ COVID-19 កាលពីប៉ុន្មានខែមុន។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ប្រទេសជប៉ុនបានចុះកិច្ចព្រមព្រៀងក្នុងការទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុនអង់គ្លេស អាស្ត្រាហ្សេណេកា (AstraZeneca)
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រមាណ ១២០លានដូសរួចមកហើយ ព្រមទាំងវ៉ាក់សាំងចំនួន ១២០លានដូសទៀតពីក្រុមហ៊ុនសម្ព័ន្ធភីហ្វីហ្សឺ (Pfizer Inc.) និង បាយអូអិនធិច SE (BioNTech SE) របស់អាល្លឺម៉ង់ បើទោះបីជាការធ្វើតេស្តតំណាក់កាលទី ៣ (ចុងក្រោយ) មិនទាន់ចេញលទ្ធផលក៏ដោយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីនេះជប៉ុនក៏បានជួយផ្តល់ប្រាក់រាប់លានដុល្លារ ដល់កម្មវិធីផលិតវ៉ាក់សាំងរួម របស់អង្គការសុខភាពពិភពលោក (WHO) និងបានបញ្ជាទិញបន្ថែមនូវវ៉ាក់សាំងតម្លៃ ៤០លានដុល្លារពីក្រុមហ៊ុនអាមេរិក ម៉ូឌែណា (Moderna) ផងដែរ៕

Leave a Reply