ពិតជាស្មានមិនដល់ទេ! ទើបតែថតរូបPre-Wedding ម្សិលមិញសោះហ្នឹង ថ្ងៃនេះបែរជា ចាន់ឡា ជួបទុក្ខធ្ងន់ដោយបានបាត់បង់មនុស្សជាទីស្រលាញ់ត្រូវជា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ កញ្ញា លៀង ចាន់ឡា ជាអតីតបេក្ខនារី ធ្លាប់ចូលប្រឡង ក្នុង កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia។ កាលនោះ បើទោះជា ចាន់ឡា មិនបានទទួលពានរង្វាន់ក៏ដោយ ក៏ប្រជាប្រិយ របស់អតីបេក្ខនារីរូបនេះនៅតែទទួលបានការគាំទ្រខ្លាំងដដែល ពីសំណាក់មហាជនទូទៅមកដល់សព្វថ្ងៃនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលដែលកំពុងមានឈ្មោះសន្លឹមៗក្នុងវិថីសិល្បៈនេះ លៀង ចាន់ឡា ដែលពីមុនត្រូវបានគេស្គាល់ថាជា នារីម្នាក់ទន់ខ្សោយ និង មានជីវភាពគ្រួសារលំបាកដែលតាំងទីនៅខេត្តកំពង់ឆ្នាំងនោះ ស្រាប់តែបានបង្ហាញរឿងភ្ញាក់ផ្អើលមួយដល់មហាជន ដោយនាងបានទម្លាយថានាងមានគូស្នេហ៍ហើយ ដោយសង្សាររបស់នាងគឺជាបុរសវ័យក្មេងមានមុខមាត់ស្រស់សង្ហាឈ្មោះ សិទ្ធ ភារុន មានអាយុ ១៨ ឆ្នាំស្របាលនាងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយរយៈ​ចុងក្រោយ​នេះ តារាចម្រៀង​វ័យក្មេង​លៀង ចាន់​ឡា ជួប​ទុក្ខ​ធំ​ផ្ទួនៗ ដោយសារ​បង​ទើបតែ​ទទួលមរណភាព​មិនទាន់​បាន​កន្លះ​១​ខែ​ស្រួលបួល​ផង ពេលនេះ​អ៊ំស្រី​របស់ខ្លួន ក៏​ទទួលមរណភាព​ម្នាក់ទៀត ធ្វើ​ឲ្យ​នាង​សោកសង្រេង​ជា​ពន់ពេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកចាន់​ឡា បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​ម្សិលមិញ​ដូច្នេះ​ថា «​លឿន​ពេក​ហើយ​អ៊ំ ខ្ញុំ​មិន​ជឿ​ទេ អ៊ំ​ទៅ​ចោល​ខ្ញុំ​ហើយ​ R I P អ៊ំ​ជាទី​ស្រលាញ់​របស់​ក្មួយ​​សូម​អ៊ំ​ទៅអោយ​បាន​សុខ​ណា​អ៊ំ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​៣​ទៀត​ភ្លឺ​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២០​នេះ ចាន់​ឡា បាន​បង្ហោះ​សារ​បង្ហាញ​ទុក្ខសោក​ទៀត​ថា«​ខ្ញុំ​មិន​ជឿថា​​អ៊ំ​ទៅ​ចោល​ខ្ញុំ​ទេ​ ក្រែង​អ៊ំ​ថា​ចាំមើល​ខ្ញុំ​ជោគជ័យ​ហ ម៉េច​អ៊ំ​បែរ​ជា​ចាកចេញ​ទៅ​ដោយ​មិន​ប្រាប់​ក្មួយ​ចឹ​ង ​អ៊ំអ៊ំ​ក្បត់​សន្យា​ហើយ​អ៊ំ​ឆាប់​ក្រោក​មកវិញ​មក​បំពេញ​ពាក្យសន្យា​ជាមួយ​ក្មួយ​វិញ​ភ្លាម អ៊ំ​មកវិញ​មក​អ៊ំ ហេតុ​អី​ក៏​ដាច់ចិត្ត​ទៅ​ចោល​បែបនេះ ក្មួយ​នឹក​អ៊ំ​ចង់​នៅ​ជាមួយ​អ៊ំ​ទៀត​អ៊ំ​ទៅហើយ អ៊ំ​លែង​មក​ជេរ​ខ្ញុំ​ប្រដៅ​ខ្ញុំ​ទៀតហើយ»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​ថ្ងៃ​ដដែល​ចាន់​ឡា បាន​បង្ហោះ​វីដេអូ​អ៊ំ​របស់​ខ្លួន ​កំពុង​បញ្ចូល​អុកស៊ីហ្សែន ​អម​ដោយ​សារ​ទៀត​ថា «​ដង្ហើម​ចុង​ក្រោយ​មិន​ទាន់​បាន​ជួប​បាន​ឃើញ​ផង​ ហេតុ​អី​ក៏​ក្លាយទៅជា​បែបនេះ អ៊ំ​ហត់​ណាស់​ហើយ ល្មម​ដល់ពេល​អ៊ំ​សម្រាក​ហើយ»។យ៉ាងណាមិញ ក្រោយ​មក​ចាន់​ឡាបាន​បង្ហោះ​សារ​បង្ហាញ​ពី​ការ​ហត់នឿយ​ថា «​កុំ​ថា​ឡើយ​កម្លាំង​ទៅ​ទិញ​បាយ​ហូប ត្រឹម​កម្លាំង​ដកដង្ហើម​ក៏​គ្មាន​ដែរអស់កម្លាំង​ស្ទើរ​ដួល កម្លាំងចិត្ត​ក៏​គ្មាន កម្លាំងកាយ​ក៏​គ្មាន អី​ក៏​វេទនា​រស់​យ៉ាង​នេះ មិន​យល់​ទាល់តែសោះ មិនទាន់​បរាជ័យ​ទេ តែ​អ្វី​ដែល​ឈឺចាប់​គឺ​ត្រូវ​បាត់បង់»។

Leave a Reply