អាមេរិកនឹងបង្កើននាវាមុជទឹកឲ្យដល់៨០គ្រឿងនៅឆ្នាំ២០៤៥ទុកចាត់ការកំពូលសត្រូវ, ពេលនេះអាមេរិកឈរនៅបាតតារាងនៅឡើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អន្តរជាតិ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ម៉ាក អ៉ីស្ពើ (Mark Esper) បានបង្ហើបពីផែនការនៃមន្ទីរបញ្ចកោណ ក្នុងការបង្កើនការផលិតនាវាមុជទឹកប្រយុទ្ធឱ្យដល់ ៨០គ្រឿង នៅត្រឹមឆ្នាំ២០៤៥ ព្រមទាំងនាវាចម្បាំងមួយចំនួនទៀតផងដែរ ខណៈសត្រូវធំៗរបស់អាមេរិក ជាពិសេសគឺចិនត្រូវបានគេមើលឃើញថា បាននិងកំពុងបង្កើនឥទ្ធិពលយោធាយ៉ាងខ្លាំងក្លា តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។ នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក Esper បានគូសបញ្ជាក់ដូច្នេះថា «នៅក្រោមសំណើរបស់ពួកយើង… នាវាមុជទឹកប្រយុទ្ធនឹងត្រូវបង្កើនឱ្យដល់ពី ៧០-៨០គ្រឿង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោករដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះបានបន្ថែមទៀតថា សំណើនៃផែនការ Battle Force 45 គឺមានគោលដៅបង្កើនចំនួននាវាចម្បាំងសម្រាប់កងនាវាអាមេរិក បូករួមទាំងនាវាចម្បាំងមាន និងគ្មានមនុស្សបើក ៥០០គ្រឿងនៅត្រឹមឆ្នាំ២០៤៥ ក្នុងនោះចាប់ពី ៨-១១គ្រឿងគឺជានាវាផ្ទុកយន្ដហោះចម្បាំង ដើរដោយថាមពលនុយក្លេអ៊ែរ និង ០៦គ្រឿងជានាវាផ្ទុកយន្ដហោះចម្បាំងខ្នាតតូច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា បើតាមលោក ម៉ាក អ៉ីស្ពើ (Mark Esper) ផែនការ បាតថលហ្វស-៤៥ (Battle Force 45) នឹងត្រូវដាក់ជូនសភាអាមេរិកពិនិត្យក្នុងពេលឆាប់ៗនេះ ហើយផែនការនេះទៀតសោត ក៏បានស្នើបង្កើនការផលិតនាវាប្រយុទ្ធខ្នាតតូចពី ៦០-៧០គ្រឿងនៅត្រឹមឆ្នាំ២០៤៥ ខាងមុខនេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នកងទ័ពជើងទឹកសហរដ្ឋអាមេរិក មាននាវាមុជទឹកសរុប ៦៥គ្រឿងកំពុងធ្វើប្រតិបត្តិការ ដោយក្នុងនោះមានតែ ១៤គ្រឿងប៉ុណ្ណោះមានសមត្ថភាពបាញ់មីស៊ីល បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា បើតាមចំនួនតួលេខនាវាមុជទឹករបស់ប្រទេសចំនួន៤ ដែលមាននាវាមុជទឹកច្រើនជាងគេបំផុតក្នុងពិភពលោក គិតត្រឹមឆ្នាំ២០២០ ក្នុងនោះកូរ៉េខាងជើងឈរនៅលំដាប់ទី១ មាននាវាចំនួន៨៣គ្រឿង ចិន៧៤គ្រឿង អាមេរិក៦៦គ្រឿង ចំណែករុស្សី៦២គ្រឿង។ នេះបើតាមតួលេខដែលបង្ហោះនៅលើគេហទំព័រGlobal Fire Power៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply