ត្រៀមៗ! ឆ្នាំនេះគ្រប់បណ្ដាខេត្ត នៅតែអាចប្រារព្ធពិធីបុណ្យអុំទូកជាធម្មតា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹកថ្ងៃទី ៧ ខែតុលា ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ថ្វីដ្បិតតែឆ្នាំនេះ មិនប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនៅរាជភ្នំពេញក៏ដោយ តែអាជ្ញាធរមូលដ្ឋានអាចធ្វើតាមបណ្តាខេត្តនានាបាន ហើយពិធីសំពះព្រះខែ អកអំបុក អាចធ្វើនៅតាមវត្ត ឬតាមផ្ទះនានា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាណា សម្តេចតេជោសុំឱ្យក្រសួងសុខាភិបាលសិក្សាមើល និង ត្រូវមានវិធានការខ្ពស់ក្នុងការការពារជំងឺកូវីដ ១៩ ជាពិសេសកីឡាករអុំទូក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២០ តាមលិខិតផ្លូវការមួយរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានជម្រាបជូនទៅកាន់សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ ឱ្យបានជ្រាបថា រាជរដ្ឋាភិបាលបានយល់ព្រមឱ្យផ្អាកការប្រារព្ធព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ ២០២០ ៕

Leave a Reply