រំភើបជំនួស ! សល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ អ្នកនាង សួស វីហ្សា និងស្វាមី បានឃើញមុខកូនស្រី JENNY ហេីយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ តារាចម្រៀង ដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សួស វីហ្សា កំពុងតែមានក្តីសុខខ្លាំង ព្រោះតែមានស្វាមីល្អ នៅចាំមើលថែរក្សា ថ្នាក់ថ្នម មិនឲ្យឃ្លាតពីក្រសែរភ្នែកឡើយ។ ដោយសារតែការយកចិត្តទុកដាក់ ការព្រួយបារម្ភពីស្វាមី ទើបធ្វើឲ្យអ្នកនាង​ កាន់តែមានកំលាំងចិត្ត ទ្វេរដង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលសំខាន់ គឺមើលថែកូននៅក្នុងផ្ទៃ របស់នាងយ៉ាងយកចិត្តទុកដាក់បំផុត ទាំងរឿងម្ហូបអាហារ និងការសប្បាយចិត្ត ដោយមិនធ្វើឲ្យកូននៅក្នុងផ្ទៃមានការពិតបាកឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជីវិតដ៏ល្អប្រសើរមួយនេះ បានធ្វើឲ្យអ្នកនាង និងស្វាមី ពិតជាមានអារម្មណ៍រំភើបយ៉ាងខ្លាំង ព្រមជាមួយសារថា “ពូម៉ៅជាមួយយាយប៉ោងម្ងៃៗថតរូបនៅផ្ទះឡេីងអស់ប្លង់ថតអាលីងហេីយ ប្តីថាអោយតែអូនសប្បាយចិត្តប្តីកំដរបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេតាមចិត្តយេីងគ្រប់យ៉ាងមិនហ៊ានជំទាស់ទេ ព្រោះសល់តែ4ថ្ងៃទៀតបានឃេីញមុខJENNYហេីយចឹងត្រូវតែតាមចិត្តយាយប៉ោង ពពោះជាង9ខែអត់យូរទេ ដល់ពេលសល់តែ4ថ្ងៃយូរនោះយូរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមនោះ ក៏មានបងប្អូនជាច្រើនបានសម្តែងការត្រេកអរ និងរំភើបចិត្តជាខ្លាំង ពេលបានឃើញ Idol មានក្តីសុខ និងសប្បាយ អ្វីដែលសំខាន់នោះ គឺជិតបានឃើញមុខអូន JENNY ហើយ៕

Leave a Reply