មិនខ្វល់ច្រើន! ម៉េម៉ាយពិតមែនតែ ភិន សុដាលីស ដើរលេងជាមួយកូនយ៉ាងមានក្តីសុខជាពិសេសភ្ជាប់ជាមួយសារដល់វែងថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ្វេសប៊ុក ថ្មីៗនេះគេក៏បានឃើញតារាស្រីកូនមួយរូបនេះបានធ្វើដំណើរកម្សាន្តទៅស្រូប​យកវីតាមីនC នៅកោះសង្សាបន្ថែមទៀត។យោងតាមរូបថតដែលបង្ហោះជាសាធារណៈលើ​គណនីអ៊ីនស្ត្រាក្រាមរបស់ ភិន សុដាលីស មុននេះបន្តិច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហាញឲ្យឃើញសកម្មភាពនិងទេសភាពដ៏ត្រកាលកណ្តាលជលសា ក្នុងឈុតប៊ីគីនីផ្កាៗពណ៌ទឹកប៉ិច ធ្វើឲ្យនាងមើល​ទៅពិតជាស៊ិ ច ស៊ី ទាក់ទាញមិនចាញ់ក្ រមុំៗទេ ម្យ៉ាងទៀត ទោះបីជាតារាស្រីរូបនេះ មានភាពជោគជ័យក្នុងការងារច្រើនយ៉ាងណាក៏ដោយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែបើងាកមកមើលពីជីវិតស្នេហារបស់នាងវិញ យើងក៏ធ្លាប់បានដឹងហើយថា ស្នេហារបស់នាងជាមួយនឹង តារាប្រុស លោក ប៉ែន ចំរ៉ុង ក៏បានដើរដល់ផ្លូវបំបែកកាលពីប៉ុន្មានឆ្នាំមុន ដោយបានបន្សល់ត្រឹមកូនស្រីមួយរូបរស់នៅជាមួយនាងសព្វថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពេលដែលស្ពាយឈ្មោះជាស្រ្តីមេម៉ាយ មើលថែកូនស្រីតែមួយម្នាក់ឯងក៏ពិតមែន ប៉ុន្តែ ភិន សុដាលីស នៅតែមានទំនួលខុសត្រូវ និងមានការមើលថែកូនស្រី បានយ៉ាងល្អបំផុត ពិសេសនាងក៏ឧស្សាហ៍នាំកូនស្រីដើរលេង ចេញក្រៅយ៉ាងរីករាយជាញឹកញាប់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ ក៏ទើបតែបានបង្ហោះរូបភាពថ្មីៗជាច្រើនសន្លឹកជាមួយកូនស្រីនៅលើបណ្ដាញសង្គម ក្នុងឱកាសដំណើរកម្សាន្តនៅឯសមុទ្រ នាខេត្តព្រះសីហនុ ក្នុងនោះអ្នកនាងក៌បានបង្ហោះសារមួយផងដែរថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្មាននរណាមកសន្យាជាមួយយើងទេ ថានៅដប់ឆ្នាំ ឬ២០ឆ្នាំទៀត ជីវិតយើងនឹងបានស្រណុកសុខស្រួល គឺមានតែយើងនេះឯង ដែលសន្យាជាមួយខ្លួនឯងថាទោះជាមានរឿងលំបាកច្រើនប៉ុណាក៏ដោយ ក៏ខ្ញុំត្រូវអត់ធ្មត់ ហើយប្រឹងប្រែងតស៊ូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើលោកនេះ មនុ ស្សស្ទើរតែទាំងអស់ខំប្រឹងដើម្បីស្វែងរកភាពស្រណុកសុខស្រួល ប៉ុន្តែភាពស្រណុកសុខស្រួលនៅក្នុងជីវិតអត់មានទេ ព្រោះការមានជីវិតគឺជាទុក្ខហ្នឹងឯង៕

Leave a Reply