ស៊ែរចែកគ្នាដឹងផង! បុរសជនជាតិជប៉ុនអាយុ១០២ឆ្នាំ បង្ហាញរបៀបធ្វើឱ្យអាយុវែង និងធ្វើឱ្យជីវិតមានផលិតភាពខ្ពស់បំផុត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនជាតិជប៉ុន ត្រូវបានគេចាត់ទុកថាជាជនជាតិដ៏អស្ចារ្យមួយ ដែលមានប្រជាជនអាយុវែងរហូតដល់ទៅ ១០០ឆ្នាំច្រើនជាងគេបំផុតមួយនៅលើពិភពលោក។ មានកត្តារួមផ្សំជាច្រើនដែលធ្វើឲ្យជនជាតិនេះមានសុខភាពល្អ និងអាចរស់នៅបានរហូតដល់ទៅជាង១០០ឆ្នាំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនជាតិនេះជាជនជាតិដែលប្រជាជនឲ្យតម្លៃខ្លាំងទៅលើការថែរក្សាសុខភាព ដូច្នេះពួកគេតែងតែធ្វើការហូបចុកបានត្រឹមត្រូវ ធ្វើការហាត់ប្រាណជាប្រចាំយ៉ាងទៀតទាត់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់ CNBC បានចែករំលែកអំពីបុរសចំណាស់ជនជាតិជប៉ុនម្នាក់ឈ្មោះថា Alan R. Tripp ដែលមានអាយុ ១០២ ឆ្នាំទៅហើយ នៅតែអាចធ្វើការងារមួយចំនួនបានជាធម្មតា ហើយអ្វីដែលកាន់តែពិសេសគឺគាត់បានបញ្ចេញអាល់ប៊ុមចម្រៀងដំបូងរបស់លោក ពេលដែលលោកមានអាយុ១០២ ឆ្នាំទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង តាំងបីក្មេងមក លោកធ្លាប់ធ្វើការងារជាច្រើនផ្នែកដូចជា អ្នកអានព័ត៌មាននៅក្នុងវិទ្យុ ធ្វើជានាយកប្រតិបត្តិនៅក្នុងក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ជាអ្នកជំនួញ ហើយនៅក្នុងអាយុចូលនិវត្តន៍ទៅហើយ គាត់មិនបានឈប់សម្រាកឱ្យបានស្រណុកសុខកាយនោះទេ ប៉ុន្តែគាត់បែរជាបានប្រឡូកខ្លួនចូលទៅក្នុងវិស័យតន្ត្រីមួយយផ្សេងទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូលហេតុដែលលោកធ្វើបែបនេះគឺដោយសារតែលោកចង់ប្រើជីវិតរបស់ខ្លួនឱ្យមានភាពសកម្ម និងមានអត្ថន័យបំផុត ហើយមិនមែនដោយសារតែលោកស្រលាញ់លុយនោះទេ គឺវាកើតមកពីចិត្តស្រលាញ់អ្វីដែលលោកធ្វើតែប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនខុសគ្នាពី Alan R. Tripp គឺដូចជាបណ្ឌិតជនជាតិជប៉ុនដែលមានឈ្មោះថា Shigeaki Hinohara ដែលអាចរស់នៅបានរហូតដល់ទៅ ១០៥ឆ្នាំ លោកធ្លាប់បានចែករំលែកថា គន្លឹះដើម្បីធ្វើឱ្យអាយុវែង និងយើងរស់នៅមានសេចក្តីសុខ គឺត្រូវធ្វើឲ្យជីវិតខ្លួនឯងមានភាពសកម្មជានិច្ច។ ជាក់ស្តែងលោកបានលើកទឹកចិត្តឱ្យមនុស្សកុំឆាប់ចូលនិវត្តន៍ខ្លាំងពេក យ៉ាងហោចណាស់ក៏ត្រូវចូលនិវត្តន៍ចាប់ពីអាយុយ៉ាងតិច ៦៥ ឆ្នាំឡើងទៅដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ជីវិតរបស់លោកShigeaki Hinohara ពេលដែលមានអាយុ ៦៥ ឆ្នាំទៅហើយ ប៉ុន្តែលោកនៅតែធ្វើការរហូតដល់ទៅ ១៨ ម៉ោងក្នុងមួយថ្ងៃ ធ្វើ៧ថ្ងៃក្នុងមួយសប្តាហ៍ រហូតនៅសល់ ៣ ខែចុងក្រោយនៃដង្ហើមចុងក្រោយរបស់លោក ដែលបានលាចាកលោកនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៧។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូលហេតុដែលលោកខំប្រឹងធ្វើការងារបែបនេះ ដោយសារតែលោកចង់ធ្វើឲ្យជីវិតខ្លួនឯងមានភាពសកម្ម និងសេចក្ដីស្រឡាញ់នឹងការងារដែលជួយជំរុញឱ្យលោកសប្បាយចិត្តនឹងធ្វើវា។ ប្រភពអត្ថបទ Business Cambodia

Leave a Reply