បុរសម្នាក់ទិញដីភពព្រះចន្ទមួយប្លង់តម្លៃ ៤៥ ដុល្លារ ឱ្យប្រពន្ធជាកាដូអាពាហ៍ពិពាហ៍…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​សញ្ជាតិ​ប៉ាគីស្ថាន​ម្នាក់​ឈ្មោះ Sohaib Ahmed បាន​ចំណាយ​លុយ​ទិញ​ដី​មួយ​ឡូត៍​លើ​ភព​ព្រះច័ន្ទ ជូន​ចំពោះ​ប្រពន្ធ​សំណព្វ​របស់​លោក ទុក​ជា​កាដូ​អាពាហ៍ពិពាហ៍ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Sohaib រស់​នៅ​ក្រុង Rawalpindi បាន​ទិញ​ដី​ភព​ព្រះ​ច័ន្ទ​មួយ ក្នុង​តំបន់​ហៅ​ថា «Sea of Vapour» ។ ដី​មួយ​ផ្នែក​នេះ លោក​ទិញ​ក្នុង​តម្លៃ ៤៥ ដុល្លារ​ពី Lunar Settlement Initiative (LSI) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​រូប​នេះបាន​និយាយ​ថា លោក​កើត​គំនិត​ទិញ​ដី​ភព​ព្រះ​ច័ន្ទ​នេះ តាម​អតីត​តារា​បូលីវូដ Sushant Singh Rajput ដែល​ធ្លាប់​បាន​ទិញ​ដី​ភព​ព្រះ​ច័ន្ទ​ក្នុង​ឆ្នាំ ២០១៨ នៅ​តំបន់​មួយ​ហៅ​ថា Mare Muscoviense ឬ​ហៅ​មួយ​ទៀត​ថា «Sea of Muscovy»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ផ្សេងៗ​ទៀត​រួម​មាន តារា​សម្ដែង Tom Cruise និង Shah Rukh Khan ​ជា​ដើម ក៏​ជា​ម្ចាស់​ដី​មួយ​ផ្នែក​លើ​ភព​ព្រះ​ច័ន្ទ​ផង​ដែរ ។ ឯកសារ​ដី​លើ​ភព​ព្រះ​ច័ន្ទ​របស់​គូ​ស្នេហ៍​មួយ​គូ​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ផ្ទះ​របស់​ពួកគេ​តាម​រយៈ US Postal Service ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ស្រី Madiha ដែល​ត្រូវ​ជា​ប្រពន្ធ​លោក Sohiab បាន​និយាយ​ថា មិត្ត​ភក្តិ​របស់​នាង មិន​ជឿ​នាង​ឡើយ នៅ​ពេល​នាង​ប្រាប់​ពួកគេ​ពី​កាដូ​រៀបការ​ដ៏​ចម្លែក​មួយ​នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ Samaa TV នាង​បាន​រៀបរាប់​ថា «ដំបូងគ្រប់​គ្នា​គិត​ថា​វា​គួរ​ឲ្យ​អស់​សំណើច ប៉ុន្តែ​ពេល​ខ្ញុំ​បង្ហាញ​ឯកសារ​ដី​ទៅ​ពួកគេ​មើល ទើប​ពួកគេ​ជឿ» ៕

ប្រភព៖ timesnownews

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply